ថ្ងៃអាទិត្យ ទី17 ខែធ្នូ ឆ្នាំ2017 ម៉ោង07:33 ព្រឹក
Khmer LanguageEnglish Language
សង្គ្រោះជីវិត និង គាំទ្រការអភិវឌ្ឍន៏នៅកម្ពុជា

ទីស្នាក់ការកណ្តាល CMAC
ផ្លូវដួងងៀប សង្កាត់ចោមចៅ
ខ័ណ្ឌដង្កោ ក្រុងភ្នំពេញ
ប្រទេសកម្ពុជា

មើលសារ
ឈ្មោះ
ពាក្យសំងាត់

ព័ត៌មាន

ឯកឧត្តម ​ហេង​ រតនា ​ទទួលជួប​ប្រតិភូ​ផលិត​ភាពយន្ត​​ឯកសារ​​របស់​អង្គការ​ជន​ពិការ​អន្តរជាតិ

ថ្ងៃពុធ ទី21 ខែមីនា ឆ្នាំ2012

សុន្ទរកថា | Video

ភ្នំពេញ៖ នាព្រឹកថ្ងៃទី ២១ ខែមីនា ឆ្នាំ២០១២ នេះ ឯកឧត្តម ​ហេង​ រតនា ទីប្រឹក្សាផ្ទាល់​សម្តេច​អគ្គមហាសេនាបតី​តេជោ ​ហ៊ុន សែន និង​ជា​អគ្គនាយក​ស៊ីម៉ាក់ ​បាន​ទទួល​​​ជួបជា​មួយ​​ក្រុម​អ្នក​ផលិត​ភាពយន្ត​ឯកសារ​មួយ​ក្រុម ដែលមកពី​អង្គការ​ជនពិការ​​អន្តរជាតិ (Handical International)។

ក្នុងឳកាស​ជួបប្រជុំភាក្សា​គ្នា​​នោះ ប្រតិភូ​ក្រុម​អ្នកផលិតភាពយន្ត​ឯកសារ​ របស់​​អង្គការជនពិការ​អន្តរជាតិ ដែល​ដឹកនាំ​ដោយ​លោកស្រី Pascale Jerome និង​សហការី​ តាម​ដាន​ស្តាប់​នូវ​បទ​បង្ហាញ​​អំពី​ប្រវត្តិ និង​សកម្មភាព​បោសសំអាត​មីន​របស់​ស៊ីម៉ាក់​​នាពេល​បច្ចុប្បន្ន ព្រម​ទាំង​ធ្វើ​បទ​សម្ភាសន៍​​ដោយ​ផ្ទាល់​ ជា​មួយ​​ឯកឧត្តម​​អគ្គ​នាយក​​ស៊ីម៉ាក់​ថែម​ទៀត​ផង។

តាម​កម្មវិធី​ដែល​បាន​គ្រោង​ទុក ក្រុម​ផលិត​ភាពយន្ត​ឯកសារ​នេះ នឹង​ចុះ​ទៅ​ថត​ផ្តិត​យក​ទិដ្ឋភាព​ដោយ​ផ្ទាល់ ​ពី​សកម្មភាព​បោសសំអាត​មីន​របស់​ស៊ីម៉ាក់​នៅ​តាម​ទី​វាល​ជាក់ស្តែង​ ព្រមទាំង​​សកម្មភាព​សង្រ្គោះ​ជន​ពិការ​ដោយសារ​មីន​​ ​នៅ​តាម​ខេត្ត​មួយ​ចំនួន​ទៀត​​ផង​ដែរ៕​​​

លោកស្រី Pascale Jerome និងលោក Philippe Cosson មកពីអង្គការជនពិការអន្តរជាតិ
ឯកឧត្តម ​ហេង​ រតនា និងថ្នាក់ដឹកនាំស៊ីម៉ាក់ ទទួលជួប​គណៈប្រតិភូ​​ផលិត​ភាពយន្ត​ឯកសារ HI
ទិដ្ឋភាពរួម​ក្នុង​កិច្ចប្រជុំពិភាក្សា និងការ​ត្រៀម​បទសម្ភាសន៍​ជាមួយ​ឯកឧត្តមអគ្គនាយកស៊ីម៉ាក់

 

ព័ត៌មានផ្សេងទៀត