ថ្ងៃអាទិត្យ ទី17 ខែធ្នូ ឆ្នាំ2017 ម៉ោង07:36 ព្រឹក
Khmer LanguageEnglish Language
សង្គ្រោះជីវិត និង គាំទ្រការអភិវឌ្ឍន៏នៅកម្ពុជា

ទីស្នាក់ការកណ្តាល CMAC
ផ្លូវដួងងៀប សង្កាត់ចោមចៅ
ខ័ណ្ឌដង្កោ ក្រុងភ្នំពេញ
ប្រទេសកម្ពុជា

មើលសារ
ឈ្មោះ
ពាក្យសំងាត់

ព័ត៌មាន

​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ឆ្នាំ២០១១ និង​ផែនការ​ការងារ​សំរាប់​ឆ្នាំ២០១២ របស់ស៊ីម៉ាក់

ថ្ងៃចន្ទ ទី30 ខែមេសា ឆ្នាំ2012

សុន្ទរកថា | Video

បាត់ដំបង៖ នាព្រឹក​ថ្ងៃ​ទី ៣០ ខែ​មេសា ​ឆ្នាំ២០១១ នេះ នៅ​សាល​ប្រជុំ​នៃ​សណ្ឋាគារ​ស្ទឹង​សង្កែ ខេត្ត​បាត់ដំបង​ មាន​បើក​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ឆ្នាំ២០១១ និង​ផែនការ​ការងារ​សំរាប់​ឆ្នាំ២០១២ របស់​មជ្ឈមណ្ឌល​សកម្ម​ភាព​កំចាត់​មីន​កម្ពុជា​ ក្រោម​អធិបតីភាព ឯកឧត្តម ​ហេង​ រតនា ទីប្រឹក្សាផ្ទាល់​សម្តេច​អគ្គមហាសេនាបតី​តេជោ ​ហ៊ុន សែន និង​ជា​អគ្គនាយក​ស៊ីម៉ាក់។

​អង្គប្រជុំ​នេះ ត្រូវបាន​អញ្ជើញ​ចូល​រួម​ពី​មន្រ្តី​ជំនាញ​ ​ដែល​មក​ពី​គ្រប់​កងឯកភាព​កំចាត់​មីន​​ និង​សាលា​ហ្វឹកហ្វឺន​ស៊ីម៉ាក់​ ចំនួន ២៣៥នាក់ ​ទៅ​តាម​របៀប​វេរៈ​សំខាន់ៗ ដូច​ខាង​ក្រោម៖

  1. កិច្ច​សំណេះសំណាល​រវាង​ឯកឧត្តម​អគ្គនាយក ជា​មួយ​នឹង​មន្ត្រី បុគ្គលិក​ស៊ីម៉ាក់​
  2. របាយការណ៍​​លទ្ធផល​បោសសំអាត​មីន​ឆ្នាំ២០១១
  3. ផែនការការងារ​ប្រចាំឆ្នាំ២០១២ និង​ការពិភាក្សា
  4. ពិធីចែកប័ណ្ណសរសើរ និងលិខិតសរសើរ​​ជូនដល់​មន្រ្តី បុគ្គលិក​ស៊ីម៉ាក់​ ចំនួន ១៤៤​រូប
ទិដ្ឋភាពរួម​ក្នុង​កិច្ច​ប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ឆ្នាំ២០១១ និងផែនការការងារប្រចាំឆ្នាំ២០១២ ​របស់ស៊ីម៉ាក់ នៅសាលប្រជុំសណ្ឋាគាំរ​ស្ទឹង​សង្កែ​ ខេត្តបាត់ដំបង (រូបថតស៊ីម៉ាក់)

ព័ត៌មានផ្សេងទៀត