ថ្ងៃអាទិត្យ ទី17 ខែធ្នូ ឆ្នាំ2017 ម៉ោង07:31 ព្រឹក
Khmer LanguageEnglish Language
សង្គ្រោះជីវិត និង គាំទ្រការអភិវឌ្ឍន៏នៅកម្ពុជា

ទីស្នាក់ការកណ្តាល CMAC
ផ្លូវដួងងៀប សង្កាត់ចោមចៅ
ខ័ណ្ឌដង្កោ ក្រុងភ្នំពេញ
ប្រទេសកម្ពុជា

មើលសារ
ឈ្មោះ
ពាក្យសំងាត់

ព័ត៌មាន

កិច្ចប្រជុំបូកសរុបលទ្ធផល​ការងារ​ ​៦ខែ​ដើម​ឆ្នាំ២០១២ ​និង​ផែនការ​សកម្មភាព​ការងារ​សំរាប់ ​៦ខែ​ចុង​ឆ្នាំ២០១២ របស់​ស៊ីម៉ាក់

ថ្ងៃសុក្រ ទី29 ខែមិថុនា ឆ្នាំ2012

សុន្ទរកថា | Video

ភ្នំពេញ៖ នាព្រឹក​ថ្ងៃ​ទី ២៩ ខែ​មិថុនា ​ឆ្នាំ២០១២ នេះ នៅ​សាល​ប្រជុំ​នៃ​ទីបញ្ជាការស៊ីម៉ាក់​ភ្នំពេញ​ ​មាន​បើក​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ ​ក្នុង​រយៈពេល ​៦ខែដើម​ឆ្នាំ២០១២ និង​ផែនការ​សកម្មភាព​​ការងារ​សំរាប់ ​៦ខែ​ចុង​​ឆ្នាំ២០១២ ​ក្រោម​អធិបតីភាពដ៏​ខ្ពង់ខ្ពស់​របស់​​ឯកឧត្តម ​ហេង​ រតនា ទីប្រឹក្សាផ្ទាល់​សម្តេច​​អគ្គមហា​សេនា​បតី​​តេជោ ​ហ៊ុន សែន និង​ជា​អគ្គនាយក​ស៊ីម៉ាក់។

​កិច្ចប្រជុំ​នេះ ត្រូវបាន​អញ្ជើញ​ចូល​រួម​ពី​មន្រ្តី​ជំនាញ​ ​ដែល​មក​ពី​ គ្រប់​កងឯកភាព​កំចាត់​មីន​​ និង​សាលា​ហ្វឹកហ្វឺន​ស៊ីម៉ាក់​ ​និង​ប្រព្រឹត្តិ​ទៅ​តាម​របៀប​វេរៈ​សំខាន់ៗ ដូច​ខាង​ក្រោម៖

  1. ពិនិត្យ និងអនុម័តកំណត់ហេតុនៃ​កិច្ចប្រជុំ​ប្រចាំខែមេសា​ ដែល​បាន​ប្រព្រឹត្តិ​ទៅ​កាលពីថ្ងៃទី ​៣០ ​ខែមេសា ​ឆ្នាំ២០១២
  2. របាយការណ៍​​ស្តីពី​លទ្ធផល​បោសសំអាត​មីន ៦ខែដើម​ឆ្នាំ២០១២
  3. ផែនការ​សកម្មភាព​ការងារ ​៦ខែ​ចុងឆ្នាំ២០១២
  4. របាយការណ៍ស្តីពីសកម្មភាព​ការងារ​របស់​បណ្តា​កងឯកភាព​កំចាត់មីន បណ្តាអង្គភាពជំនាញ និង​សាលាហ្វឹកហ្វឺន
  5. កិច្ចពិភាក្សា និង​បញ្ហាផ្សេងៗ
ទិដ្ឋភាពរួម ​ក្នុង​កិច្ច​ប្រជុំ​បូក​សរុប​លទ្ធផល​ការងារ ៦ខែដើម​ ឆ្នាំ២០១២​ និង​ផែនការ​សកម្មភាព​ការងារ​ ៦ខែ​ចុង​ឆ្នាំ២០១២ របស់ស៊ីម៉ាក់ នៅនៅទីបញ្ជាការស៊ីម៉ាក់​ភ្នំពេញ (រូបថតស៊ីម៉ាក់)

 

ព័ត៌មានផ្សេងទៀត