ថ្ងៃអាទិត្យ ទី17 ខែធ្នូ ឆ្នាំ2017 ម៉ោង07:27 ព្រឹក
Khmer LanguageEnglish Language
សង្គ្រោះជីវិត និង គាំទ្រការអភិវឌ្ឍន៏នៅកម្ពុជា

ទីស្នាក់ការកណ្តាល CMAC
ផ្លូវដួងងៀប សង្កាត់ចោមចៅ
ខ័ណ្ឌដង្កោ ក្រុងភ្នំពេញ
ប្រទេសកម្ពុជា

មើលសារ
ឈ្មោះ
ពាក្យសំងាត់

ព័ត៌មាន

ឯកឧត្តម​អគ្គនាយក​ស៊ីម៉ាក់ ចុះ​មក​​បំពេញ​ការងារ​នៅ​ខេត្តបាត់ដំបង

ថ្ងៃចន្ទ ទី02 ខែកញ្ញា ឆ្នាំ2013

សុន្ទរកថា | Video

បាត់ដំបង៖ នាព្រឹកថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ២០១៣ នេះ, នៅទីបញ្ជាការកងឯកភាពកំចាត់មីនទី២ ខេត្តបាត់ដំបង 
បានប្រារព្វនូវកិច្ចប្រជុំសំណេះសំណាលមួយ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហេង រតនា,
ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជាអគ្គនាយកស៊ីម៉ាក់ ជាមួយនឹងមន្រ្តីសំខាន់ៗ
នៃកងឯកភាពកំចាត់មីន និងរោងជាងកណ្តលរបស់ស៊ីម៉ាក់ ប្រចាំខេត្តបាត់ដំបង។

ជាកិច្ចចាប់ផ្តើម លោក ព្រីង បញ្ញារិទ្ធិ, ប្រធានកងឯកភាពកំចាត់មីនទី២ តាងនាមអោយមន្រ្តី បុគ្គលិកស៊ីម៉ាក់ប្រចាំខេត្តបាត់ដំបង 
បានសំដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនឯកឧត្តមអគ្គនាយកស៊ីម៉ាក់ ដែលបានឆ្លៀតពេលវេលាដ៏មមាញឹករបស់ឯកឧត្តម ដើម្បីចុះមកបំពេញទស្សនកិច្ចការងារ និងប្រជុំសំណេះសំណាលនៅទីនេះ។ លោក ព្រីង បញ្ញារិទ្ធិ ក៏បានធ្វើសេចក្តីរាយការណ៍
ដោយសង្ខេប អំពីសភាពការណ៍ទូទៅនៅក្នុងអង្គភាពទាំងមូលជូនគណអធិបតីផងដែរ។

ជាការឆ្លើយតប ឯកឧត្តមអគ្គនាយកបានមានប្រសាសន៍ពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុកពីសំណាក់ក្រុមប្រឹក្សាភិបាល និងថ្នាក់ដឹកនាំស៊ីម៉ាក់គ្រប់លំដាប់ថ្នាក់ ជាពិសេស ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជានិច្ចកាល សម្តេចតែងតែមានការយកចិត្តទុកដាក់ខ្ពស់ចំពោះបុគ្គលិកអ្នកដោះមីនទាំងអស់ ដែលកំពុងបំពេញភារកិច្ច
បោសសំអាតមីនពោរពេញដោយគ្រោះថ្នាក់នេះ។ 

ឯកឧតត្តមក៏បានមានប្រសាសន៍ជំរាបជូនអង្គពិធីសំណេះសំណាលផងដែរ អំពីសភាពការណ៍ទូទៅក្រោយការបោះឆ្នោត 
ព្រមទាំងបញ្ហាមួយចំនួនទាក់ទងនឹងប្រភពថវិកាសំរាប់គាំទ្រដល់កិច្ចដំណើរការបោសសំអាតមីន ដែលឯកឧត្តមបានអះអាងថា នឹងលែងចោទជាបញ្ហាទៀតហើយ...។

អង្គប្រជុំសំណេះសំណាលបានបញ្ចប់ទៅនៅវេលាម៉ោង៨ និង១០នាទី ក្នុងព្រឹកថ្ងៃដដែល ប្រកបដោយបរិយាកាសរីករាយ
ស្និទ្ធិស្នាលក្រៃលែង។ តាមកម្មវិធីដែលបានគ្រោងទុក ឯកឧត្តមអគ្គនាយកស៊ីម៉ាក់ នឹងបន្តដំណើរពីខេត្តបាត់ដំបងឆ្ពោះទៅ
កាន់ខេត្តបន្ទាយមានជ័យ ដើម្បីទៅជួបសំណេះសំណាលជាមួយមន្ត្រីសំខាន់ៗ នៅកងឯកភាពកំចាត់មីន១នាវេលាថ្ងៃត្រង់នេះ 
ជាបន្តទៀត៕

 ឯកឧត្តមអគ្គនាយកស៊ីម៉ាក់ មានប្រសាសន៍ក្នុងពិធីសំណេះសំណាល (រូបថតស៊ីម៉ាក់)
ទិដ្ឋភាពរួមក្នុងពិធីសំណេះសំណាល (រូបថតស៊ីម៉ាក់)
លោក ព្រីង បញ្ញារិទ្ធិ, ប្រធានកងឯកភាពកំចាត់មីនទី២ ខេត្តបាត់ដំបងកំពុងធ្វើសេចក្តីរាយការណ៍ដោយសង្ខេបជូនគណៈអធិបតីក្នុងពិធីសំណេះសំណាល (រូបថតស៊ីម៉ាក់)

ព័ត៌មានផ្សេងទៀត