ថ្ងៃអាទិត្យ ទី17 ខែធ្នូ ឆ្នាំ2017 ម៉ោង07:39 ព្រឹក
Khmer LanguageEnglish Language
សង្គ្រោះជីវិត និង គាំទ្រការអភិវឌ្ឍន៏នៅកម្ពុជា

ទីស្នាក់ការកណ្តាល CMAC
ផ្លូវដួងងៀប សង្កាត់ចោមចៅ
ខ័ណ្ឌដង្កោ ក្រុងភ្នំពេញ
ប្រទេសកម្ពុជា

មើលសារ
ឈ្មោះ
ពាក្យសំងាត់

ព័ត៌មាន

ឯកឧត្តម ហេង រតនា ផ្តល់អនុសាសន៍សំខាន់ៗដល់បុគ្គលិក មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់)

ថ្ងៃព្រហស្ប ទី13 ខែកុម្ភៈ ឆ្នាំ2014

សុន្ទរកថា | Video

បាត់ដំបង÷មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈឆ្នាំ២០១៤បានរៀបចំ សិក្ខាសាលាបូកសរុបលទ្ធផលការងារបោសសម្អាតមីនក្នុងឆ្នាំ២០១៣ និងលើក ផែនការសកម្មភាពការងារ សម្រាប់ឆ្នាំ២០១៤ នៅសណ្ឋាគារស្ទឹងសង្កែ ខេត្តបាត់ដំបង ក្រោមអធិបតីភាព ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ស៊ីម៉ាក់ ព្រមទាំងឯកឧត្តម លោក-លោកស្រីដែលជាបុគ្គលិក មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាសរុប២៤៦នាក់។សិក្ខាសាលាមួយព្រឹកពេញនេះ ផ្តោតសំខាន់លើ លទ្ធផល ការងាររបស់ស៊ីម៉ាក់ទាក់ទិននឹងការងារប្រតិបត្តិការ ការងារផ្គត់ផ្គង់ និងធនធានមនុស្ស ព្រមទាំង ស្ថានភាពគម្រោងថវិកាជាមួយដៃគូរប្រទេសផ្តល់ជំនួយ និងចំណុចចុងក្រោយគឺទំនាក់ទំនងនិងកិច្ចសហ ប្រតិបត្តិការអន្តរជាតិ។ ឯកឧត្តម ហេង រតនា បានលើកឡើង ពីភាពជោគជ័យរបស់ស៊ីម៉ាក់ដែលប្រតិបត្តិការ ការងារក្នុងឆ្នាំ២០១៣ ដោយបោសសម្អាតផ្ទៃដីសម្រេចបានទំហំ ៦៣,៧៤៤,៩២៤ ម២ សើ្មនឹង៧៩% នៃផែន ការឆ្នាំ (៨០,២១,៧៨៨ ម២)ជាផ្ទៃដីដែលមានបញ្ហាគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ចំពោះផែនការ ឆ្នាំ២០១៤នេះ ក៏ដើរទន្ទឹមគ្នានឹងផែនការរបស់រាជរដ្ឋាភិបាលអណត្តិទី៥ នៃរដ្ឋសភា ដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាផែនការសកម្មភាពដំណាក់កាលទី៣ នៃផែនការយុទ្ធ សាស្ត្រចតុកោណនៃរាជរដ្ឋាភិ បាល ហើយក៏ជាផែនការកែទម្រង់ស៊ីជំរៅផងដែរ។

ដើម្បីឆ្លើយតបនឹងការខិតខំប្រឹងប្រែងរបស់បុគ្គលិកស៊ីម៉ាក់ ឯកឧត្តម ហេង រតនាក៏បានបង្ហាញអំពីការគិតគូរ ប្រាក់បៀវត្សបុគ្គលិក ដោយបានបញ្ចូលអតីតភាពការងារ ការបង្កើតអោយមានមូលនិធិទ្រទ្រង់បុគ្គលិក (ប្រាក់កម្ចី) និងគោលនយោបាយភូមិអភិវឌ្ឍន៍បន្ទាប់ពីមានការសម្អាតមីនរួចហើយ ដើម្បីអោយមានការ អភិវឌ្ឍន៍ និងបង្កបង្កើនផលផ្សេងៗ។ ជាចុងក្រោយសិក្ខាសាលាក៏បានពិភាក្សាអំពី បញ្ហា ផ្សេងៗដែលកើត មានកន្លងមកនិង រកដំណោះស្រាយឆ្លើយតប អោយទាន់ពេលវេលាដើម្បី សកម្មភាពការងារកាន់តែប្រសើរ៕

រូបភាពសកម្មភាពសិក្ខាសាលាបូកសរុបលទ្ធផលឆ្នាំ២០១៣និងលើកផែនការ២០១៤នៅបាត់ដំបង

                                         រូបភាពបុគ្គលិកស៊ីម៉ាក់


ព័ត៌មានផ្សេងទៀត