ថ្ងៃអាទិត្យ ទី17 ខែធ្នូ ឆ្នាំ2017 ម៉ោង07:39 ព្រឹក
Khmer LanguageEnglish Language
សង្គ្រោះជីវិត និង គាំទ្រការអភិវឌ្ឍន៏នៅកម្ពុជា

ទីស្នាក់ការកណ្តាល CMAC
ផ្លូវដួងងៀប សង្កាត់ចោមចៅ
ខ័ណ្ឌដង្កោ ក្រុងភ្នំពេញ
ប្រទេសកម្ពុជា

មើលសារ
ឈ្មោះ
ពាក្យសំងាត់

ព័ត៌មាន

មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(CMAC) ប្រារព្ធពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

ថ្ងៃព្រហស្ប ទី10 ខែមេសា ឆ្នាំ2014

សុន្ទរកថា | Video

ទីញ្ជាការដ្ឋានស៊ីម៉ាក់ភ្នំពេញ៖ នៅថ្ងៃទី ១០ ខែមេសា ឆ្នាំ២០១៤មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC)បានរៀបចំពិធី សូត្រមន្តចំរើនព្រះបរិត្ត លើករាសីដោយសម្តេចអរិយវង្ស សៅរ៍ ចាន់ថុល ព្រះចៅអធិការវត្តលង្ការ ដើម្បី អបអរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី ឆស័ក ពុទ្ធសករាជ ២៥៥៨ នៅទីបញ្ជាការដ្ឋានស៊ីម៉ាក់ភ្នំពេញ។

ពិធីនេះប្រារពឡើងដោយមានការចូលរួមពីឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជា អគ្គនាយកស៊ីម៉ាក់ ជាមួយនឹង ឯកឧត្តម លោកជំទាវ លោក លោកស្រី និងបុគ្គលិក ស៊ីម៉ាក់ (CMAC)ព្រមទាំង ភ្ញៀវកិត្តិយសដទៃទៀត។

        បន្ទាប់ពីពិធីសូត្រមន្តចំរើនព្រះបរិត្តរួចហើយ ឯកឧត្តម ហេង រតនា និងមន្ត្រីទាំងអស់ក៏បានប្រគេនទេយ្យវត្ថុ និងបច្ច័យដល់ព្រះសង្ឃទៅតាម គន្លងប្រពៃណីព្រះពុទ្ធសាសនា ហើយក៏បានទទួលនូវពរសិរីសួស្តី ជ័យមង្គល និងសេចក្តីសុខ សម្រាប់ឆ្នាំថ្មីនេះ ដល់អ្នកគ្រប់ៗគ្នាផងដែរ។

        បន្ទាប់ពីពិធីសូត្រមន្តចំរើនព្រះបរិត្ត នៅពេលរសៀលរួចមក មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ក៏បានប្រារពពិធីជុំលៀង ជួបជុំបុគ្គលិកស៊ីម៉ាក់ និងភ្ញៀវកិត្តិយស ដើម្បីរីករាយក្នុងឆ្នាំថ្មី ប្រពៃណី ជាតិ ដោយពិសារអាហារសាមគ្គីរួមគ្នា ។

ក្នុងកម្មវិធីនេះផងដែរស៊ីម៉ាក់ក៏មានការប្រគល់រង្វាន់ពីសំណាក់ថ្នាក់ដឹកនាំស៊ីម៉ាក់ដល់បុគ្គលិកឆ្នើម ដែលមាន ស្នាដៃល្អក្នុងការបំពេញការងារនៅ ក្នុងឆ្នាំកន្លងទៅ ដើម្បីជាការលើកទឹកចិត្ត និងជាវិធីសាស្ត្រក្នុងការ ជម្រុញ ឲ្យបុគ្គលិកដទៃទៀតយកគំរូតាមផងដែរ។ ពិធីប្រគល់រង្វាន់លើក ទឹកចិត្តនេះត្រូវបានប្រគល់ជូនក្រោម អធិបតីភាព ឯកឧត្តម ហេង រតនា ឯកឧត្តម ជុំ ប៊ុនរ៉ុង និងឯកឧត្តម ខឹម សោភ័ណ្ឌ។

ជាចុងក្រោយឯកឧត្តមគណអធិបតីបានផ្តល់អនុសាសន៍ជុំវិញស្នាដៃ និងសមិទ្ធិផលការងារដែលស៊ីម៉ាក់ សម្រេចបាន និងការខិតខំប្រឹងប្រែង របស់បុគ្គលិកនាពេលកន្លងមក ព្រមទាំងមតិផ្តាំផ្ញើក្នុងការឈប់សម្រាក បុណ្យចូលឆ្នាំប្រពៃណីជាតិអោយបុគ្គលិកជួបតែសេចក្តីសុខ និងសុវត្ថិភាពរាល់ការធ្វើដំណើរកំសាន្តនានា៕

ចុចមើលព័ត៌មានជាវីដេអូ

ឯកឧត្តម ហេង រតនា និងបុគ្គលិកស៊ីម៉ាក់ចូលរួមក្នុងពិធីសូត្រមន្តលើករាសី

ឯកឧត្តម ហេង រតនា ថ្លែងអំណរគុណ និងផ្តល់អនុសាសន៍ដល់ភ្ញៀវដែលចូលរួម

ពិធីប្រគល់លិខិតសរសើរនិងរង្វាន់ដល់បុគ្គលិកឆ្នើមរបស់ស៊ីម៉ាក់

ព័ត៌មានផ្សេងទៀត