ថ្ងៃអាទិត្យ ទី17 ខែធ្នូ ឆ្នាំ2017 ម៉ោង07:28 ព្រឹក
Khmer LanguageEnglish Language
សង្គ្រោះជីវិត និង គាំទ្រការអភិវឌ្ឍន៏នៅកម្ពុជា

ទីស្នាក់ការកណ្តាល CMAC
ផ្លូវដួងងៀប សង្កាត់ចោមចៅ
ខ័ណ្ឌដង្កោ ក្រុងភ្នំពេញ
ប្រទេសកម្ពុជា

មើលសារ
ឈ្មោះ
ពាក្យសំងាត់

ព័ត៌មាន

អាមេរិកបង្កើនជំនួយដល់កម្ពុជាសម្រាប់បោះសំអាត គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅតាម បណ្តោយព្រំដែនកម្ពុជាវៀតណាម

ថ្ងៃព្រហស្ប ទី27 ខែកុម្ភៈ ឆ្នាំ2014

សុន្ទរកថា | Video

សហរដ្ឋអាមេរិកប្រកាសបង្កើនជំនួយជិត២ដងដល់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) ដើម្បី បង្កើនកិច្ចប្រតិបត្តិការបោះសំអាតគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដែលសល់ពីសម័យ សង្គ្រាម រវាងវៀតណាម និងសហរដ្ឋអាមេរិកនៅក្នុងខេត្តនានាជាប់ព្រំដែនកម្ពុជា វៀតណាម។ 

ក្នុងជំនួបពិភាក្សាការងារនៅ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) នាថ្ងៃទី២៧ ខែកុម្ភៈនេះ លោកវរៈសេនីយ៍ឯកColonel Stanley Brown នាយកផ្តល់ជំនួយនៅទូទាំងពិភពលោក នៃក្រសួង ការបរទេស អាមេរិក បានមានប្រសាសន៍ថា  សហរដ្ឋអាមេរិកនឹងបន្ថែមជំនួយបន្ថែមទៀត ដល់កម្ពុជា ចាប់ពីជាង១លានដុល្លារក្នុង១ឆ្នាំកើនដល់២លាន៦សែនដុល្លាក្នុងមួយឆ្នាំដើម្បីពង្រីកការបោះសំអាតគ្រាប់ យុទ្ធ ភណ្ឌមិនផ្ទុះឲ្យបានកាន់តែច្រើនជាងមុន។  លោកវរៈសេនីយ៍ឯកបានបន្ថែមថា ការពង្រីកចំនួយនេះ ដើម្បីបំពេញទៅតាមតម្រូវការរបស់ស៊ីម៉ាក់ដែលកំពុងខ្វះខាត ក្នុងការជួយដល់ប្រជាពលរដ្ឋដែលរស់នៅតាម បណ្តោយព្រំដែនកម្ពុជាវៀតណាមឲ្យកាន់តែធានាបាននូវសុវត្ថិភាព ពិសេសបញ្ជៀសនូវគ្រោះថ្នាក់នានា ដែលកើតឡើងពីគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះទាំងនោះ។

ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់បានសាទរចំពោះគម្រោង នេះ ខណៈពេលដែលកម្ពុជាកំពុងត្រូវការជំនួយទាំងនេះដ៏ចាំបាច់ដើម្បីឆ្លើយតបឲ្យកាន់តែមានប្រសិទ្ធិភាព ក្នុងការងារបោសសំអាតមីន។ ឯកឧត្តមបានបន្ថែមទៀតថាជំនួយថ្មីនេះនឹងអនុវត្តចាប់ពីដើមខែមេសាទៅរហូតដល់ រយៈ ពេល១៧ខែ ដោយស៊ីម៉ាក់នឹងបង្កើនទាំងកម្លាំងជំនាញ និងវិសាលភាពនៃការបោះសំអាតមីនដើម្បីឲ្យ សម្រេចបាន តាមផែនការដែលបានព្រមព្រៀង ព្រោះនេះជាយន្តការដ៏ល្អបំផុតដែលធ្វើឲ្យពលរដ្ឋកម្ពុជានៅ ក្នុង តំបន់នោះរួចផុតពីគ្រោះថ្នាក់ដោយសារមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ៕

ចុចមើលព័ត៌មានជាវីដេអូ

 

សកម្មភាពប្រជុំនៅបន្ទប់ប្រជុំ ទីបញ្ជាការដ្ឋានស៊ីម៉ាក់

ឯកឧត្តម ហេង រតនា បានធ្វើការបង្ហាញនៅក្នុងសារៈមន្ទីរស៊ីម៉ាក់

ព័ត៌មានផ្សេងទៀត