ថ្ងៃអាទិត្យ ទី17 ខែធ្នូ ឆ្នាំ2017 ម៉ោង07:29 ព្រឹក
Khmer LanguageEnglish Language
សង្គ្រោះជីវិត និង គាំទ្រការអភិវឌ្ឍន៏នៅកម្ពុជា

ទីស្នាក់ការកណ្តាល CMAC
ផ្លូវដួងងៀប សង្កាត់ចោមចៅ
ខ័ណ្ឌដង្កោ ក្រុងភ្នំពេញ
ប្រទេសកម្ពុជា

មើលសារ
ឈ្មោះ
ពាក្យសំងាត់

ព័ត៌មាន

ស៊ីម៉ាក់ទទួលបានសុនខហិតមីនមួយក្បាលទៀត

ថ្ងៃព្រហស្ប ទី20 ខែមីនា ឆ្នាំ2014

សុន្ទរកថា | Video

ប្រលានយន្តហោះអន្តរជាតិភ្នំពេញ៖ សុនខធំៗជាពូជល្អៗនាំចូលមកពីបរទេសចំនួន៥១ក្បាល កំពុងត្រូវបានប្រើប្រាស់ដោយមជ្ឃមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ហៅកាត់ថា CMAC ក្នុងគោលបំណងជាកម្លាំងសត្វជំនួយក្នុងការហិតរុករកគ្រាប់មីននិងយុទ្ធភណ្ឌដែលលាក់ទុកនៅ ក្នុងដីនៅសេសសល់តាំងពីសម័យសង្រ្គាមមកហើយគ្រាប់ទាំងនោះកំពុងតែសម្លាប់ប្រជាជន កម្ពុជាទាំងក្មេងទាំងចាស់ និងបង្កការរាំងស្ទះដល់ការអភិវឌ្ឃប្រទេសផងដែរ។

លោក ហង្ស រិទ្ធិ នាយផ្នែកគ្រប់គ្រងសុនខហិតមីននៅសាលាហ្វឹកហ្វឺនស៊ីម៉ាក់ខេត្តកំពង់ឆ្នាំង បានលើក ឡើងយ៉ាងដូចនេះក្នុងពេលដែលមកទទួលសុនខហិតមីននៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ សុនខមួយក្បាលដែលបញ្ជូនមកនេះជាលើកទីពីរហើយសម្រាប់គម្រោងការស្នើសុំសុនខចំនួន១៨ក្បាល បន្ថែមទៀតក្នុងឆ្នាំ២០១៤នេះ។

កាលពីលើកទីមួយខែមករា ស៊ីម៉ាក់បានទទួលសុនខថ្មីចំនួយ៨ក្បាលរួចមកហើយ។សុនខដែលនៅសេស សល់គ្រោងនឹងបញ្ជូនមកនាពេលក្រោយទៀតក្នុងពេលឆាប់ ដើម្បីជំនួសសុនខចាស់ៗបាត់បង់សមត្ថភាព និងប្រើការលែងកើត។

សុនខទាំង៥១ក្បាលនោះ មាន៣៨ក្បាលកំពុងប្រើប្រាស់ហិតរកគ្រាប់មីននៅចម្ការមីន និងសុនខដែល នៅសល់ចំនួយ១៣ក្បាលទៀតត្រូវរក្សាទុកក្នុងសាលាហ្វឹកហ្វឺនដើម្បីប្រើប្រាស់សម្រាប់ការហាត់រៀន របស់សិក្ខាកាម។

ស៊ីម៉ាកបានដាក់ពង្រាយក្រុមសុនខហិតរុករកគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះទូទាំងប្រទេសចំនួន១៤ក្រុម ដែលក្នុងមួយក្រុមខ្លះមានគ្នាដល់១០នាក់ក៏មានអាស្រ័យទៅតាមគម្រោងប្រតិបត្តិការនៅតាមខេត្ត មួយចំនួនដូចជាខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប និងក្រចេះជាដើម។

ក្រុមសុនខសម្រាប់ហិតរុករកគ្រាប់មីនមិនទាន់ផ្ទុះទាំង១៤ក្រុមនោះ មាន២ក្រុមជាក្រុមជំនាញរុករកគ្រាប់ មិនទាន់ផ្ទុះដែលកំពុងប្រតិបត្តិការនៅតាមខេត្តដែលស្ថិននៅតាមផ្នែកខាងកើតនៃទន្លេមេគង្គ។

ដោយសារតែភាពស្មុកស្មាញនិងភាពលំបាកលំបិនជាខ្លាំងក្នុងការុករកគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះ ដែលបានលាក់កប់ទុកយូរណាស់មកហើយ ដោយគ្មានការកំណត់ត្រានិងផែនការបញ្ចប់នោះ ស៊ីម៉ាក់ដែល អង្គភាពដោះមួយចំនួនធំក្នុងចំណោមប្រតិបត្តិការដោះមីនជាច្រើននៅកម្ពុជា បានខិតខំស្រាវជ្រាវរុករកបច្ចេក ទេសថ្មីៗដើម្បីពន្លឿនល្បឿននិងប្រសិទ្ធិភាពខ្ពស់តាមស្តង់ដាអន្តរជាតិ ព្រមទាំងស្របទៅតាមស្ថានភាព ភូមសាស្ត្រនៃទឹកដីកម្ពុជា។

តម្លៃសត្វសុនខហិតរុករកគ្រាប់មីននេះមានតម្លៃចាប់ពី១ម៉ឺនដូល្លារដល់៣ម៉ឺនដូល្លារសហរដ្ឋអាមេរិច ក្នុងមួយក្បាល។ មានប្រទេសជាច្រើនដូចជាប្រទេស អាល្លឺម៉ាង ស៊ុយអែត បូស្នៀ ជប៉ុន ណវេជាដើម បានផ្តល់ ជំនួយដើម្បីគាំទ្រសកម្មភាពរុករកគ្រាប់មីនដោយប្រើប្រាស់សត្វសុនខនេះ៕

ចុចមើលព័ត៌មានជាវីដេអូ

 លោក ហង្ស រិទ្ធិ ទទួលយកសុនខហិតមីននៅព្រលានយន្តហោះ

ព័ត៌មានផ្សេងទៀត