ថ្ងៃអាទិត្យ ទី17 ខែធ្នូ ឆ្នាំ2017 ម៉ោង07:40 ព្រឹក
Khmer LanguageEnglish Language
សង្គ្រោះជីវិត និង គាំទ្រការអភិវឌ្ឍន៏នៅកម្ពុជា

ទីស្នាក់ការកណ្តាល CMAC
ផ្លូវដួងងៀប សង្កាត់ចោមចៅ
ខ័ណ្ឌដង្កោ ក្រុងភ្នំពេញ
ប្រទេសកម្ពុជា

មើលសារ
ឈ្មោះ
ពាក្យសំងាត់

ព័ត៌មាន

ស៊ីម៉ាក់ទទួលបានមូលនិធិលើគម្រោង ការបោសសម្អាតកាកសំណល់​​ យុទ្ធភណ្ឌសេសសល់ពីសង្គ្រាម នៅភាគខាងកើតនៃប្រទេសកម្ពុជា

ថ្ងៃសុក្រ ទី02 ឧសភា ឆ្នាំ2014

សុន្ទរកថា | Video

កំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃទី ០២ ឧសភា ឆ្នាំ២០១៤ មូលនិធិពីក្រសួងការបរទេសអាមេរិក/ការិយាល័យ ដកហូតនិងកាត់បន្ថយសព្វាវុធ ដែលមានទឹកប្រាក់ចំនួន ១,៧៦១,៣៩៤ ដុល្លារសហរដ្ឋអាមេរិក ត្រូវបានផ្តល់ជូនមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ហៅកាត់ថាស៊ីម៉ាក់ តាមរយៈអង្គការ ជំនួយនៃប្រជាពលរដ្ឋន័រវេស្សន៍ ហៅកាត់ថា អិនភីអេ។ កម្មវិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់នៃគម្រោងនេះប្រព្រឹត្តិឡើងក្រោមវត្តមានរបស់ ឯកឧត្តម ជុំ ប៊ុនរ៉ុង អគ្គលេខាធិការអាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពមីន និងសង្គ្រោះជនពិការដោយសារមីន ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ ថ្នាក់ដឹកនាំនិងបុគ្គលិកស៊ីម៉ាក់ ព្រមទាំងថ្នាក់ដឹកនាំអង្គការ ជំនួយនៃប្រជាពលរដ្ឋន័រវេស្សន៍ផងដែរ។

គម្រោង ការបោសសម្អាតកាកសំណល់យុទ្ធភណ្ឌសេសសល់ពីសង្គ្រាម នៅភាគខាងកើតនៃប្រទេសកម្ពុជា មានរយៈពេល១៧ខែ ដោយចាប់ផ្តើមអនុវត្តពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៤ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៥ ហើយគម្រោងនេះផ្តោតលើការបង្កើតអោយមានបរិស្ថានរស់នៅប្រកបដោយសុវត្ថិភាព និងរួមចំណែកដល់ការលើកកម្ពស់សុវត្ថិភាពសាធារណៈ។ កិច្ចព្រមព្រៀងរវាងអិនភីអេ និងស៊ីម៉ាក់ អំពីការរៀបចំកងឯកភាពកំចាត់មីនលេខ៥ និងបង្កើនប្រសិទ្ធភាពនៃប្រតិបត្តិការរបស់ស៊ីម៉ាក់នៅភាគខាងកើតនៃប្រទេសកម្ពុជា អោយកាន់តែប្រសើរឡើង។

សូមបញ្ជាក់ថា គម្រោងនេះនឹងកំណត់អត្តសញ្ញាណវិសាលភាពនៃបញ្ហា គ្រាប់បែកចង្កោម និងកាកសំណល់យុទ្ធភណ្ឌសេសសល់ពីសង្គ្រាមដទៃទៀត នៅភាគខាងកើតនៃប្រទេសកម្ពុជា ហើយលទ្ធផលចេញពីគម្រោងនេះ គឺសម្រាប់ជួយដល់ការរៀបចំផែនការរយៈពេលវែងនាពេលអនាគត និងតម្រូវការនៃធនធាន និងមូលនិធិដែលចាំបាច់ក្នុងតំបន់ភាគខាងកើតនៃប្រទេសកម្ពុជា ដោយធ្វើការទៅលើតម្រូវការបន្ទាន់ក្នុងការបោសសំអាតក្នុងរាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ តាកែវ កំពត និងខេត្តកែប៕

ចុចមើលព័ត៌មានជាវីដេអូ

ពិធីចុះហត្ថលេខារវាងអង្គការជំនួយប្រជាជនន័រវេស្ស និង ស៊ីម៉ាក់

ការចូលរួមបុគ្គលិកស៊ីម៉ាក់

ព័ត៌មានផ្សេងទៀត