ថ្ងៃអង្គារ ទី17 ខែតុលា ឆ្នាំ2017 ម៉ោង05:14 ព្រឹក
Khmer LanguageEnglish Language
សង្គ្រោះជីវិត និង គាំទ្រការអភិវឌ្ឍន៏នៅកម្ពុជា

ទីស្នាក់ការកណ្តាល CMAC
ផ្លូវដួងងៀប សង្កាត់ចោមចៅ
ខ័ណ្ឌដង្កោ ក្រុងភ្នំពេញ
ប្រទេសកម្ពុជា

មើលសារ
ឈ្មោះ
ពាក្យសំងាត់

ព័ត៌មាន

និស្សិតកម្ពុជាចុះមើលការអនុវត្តផ្ទាល់ នូវសកម្មភាពដោះមីននៅកម្ពុជា

ថ្ងៃសុក្រ ទី27 ខែមិថុនា ឆ្នាំ2014

សុន្ទរកថា | Video

បាត់ដំបង ៖ និស្សិត ប្រមាណជាង ៥០នាក់ មកពីសាកលវិទ្យាលចំនួន២ បានចុះកម្មសិក្សារៀនសូត្រ និងដកស្រង់បទ ពិសោធន៍ផ្ទាល់ពីសកម្មភាពដោះមីននៅកម្ពុជាស្របពេលដែលកម្ពុជា ត្រូវបានបណ្ដាប្រទេសនៅលើពិភពលោកចាត់ទុក ថាជាប្រទេសដែលទទួលបាននូវជោគជ័យជាបន្ដបន្ទាប់លើការងារប្រតិបត្តិការ ការបោសសម្អាតមីននិងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ។

       និស្សិតមកពីសាកលវិទ្យាលយ័ចំនួន ២ បានចុះមើលការអនុវត្តផ្ទាល់ របស់ មន្រ្តីនៃមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីន កម្ពុជា នៅទីតាំងភូមិត្រពាំងក្បាលស្វា ស្រុក បាវិល ខេត្តបាត់ដំបង ដើម្បីសិក្សា ពីផលប៉ះពាល់ លើវិស័យមីននៅកម្ពុជា ពិសេសធ្វើការចងក្រងជាឯកសារប្រកបដោយបទពិសោធន៍ត្រឹមត្រូវលើសកម្មភាពបោសសម្អាតមីននិងគ្រាប់យុទ្ធភណ្ឌ  មិនទាន់ផ្ទុះ។

លោកឡាយ ពន្លឹក ប្រធានការដ្ឋានក្នុងគម្រោងកសាងសន្តិភាពទី២នៃមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា បានមានប្រសាសន៏ថា  នេះជាលើកទី១ ហើយដែលនិសិ្សត កម្ពុជា បានមកទស្សនៈកិច្ចដោយផ្ទាល់ នៅលើចំការមីនពិតៗ ដែលមន្រ្តីរបស់យើងកំពុងតែធ្វើការ ជាក់ស្តែងក្នុងការបោះសំអាតមីន និងយុទ្ធភ័ណមិនទាន់ផ្ទុះ ដើម្បីឈានទៅរកការអភិវឌ្ឍន៏ នៅពេលតំបន់នេះ បានដោះមីនរួច ។ លោកបានបញ្ជាក់ថា  ការមកទស្សនៈកិច្ចនាពេលនេះ ពិតជាមានសារសំខាន់ណាស់ ព្រោះប្រទេសកម្ពុជាជាប្រទេស រងគ្រោះដោយសារមីន បន្ទាប់ពីប្រទេស មាន សន្តិភាព ស្ថេរភាព ពេញលេញ។

វាក៏បានបង្ហាញដល់និស្សិតផ្សេងទៀត ផងដែរថា  កម្ពុជានៅមាន បន្សល់គ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ នៅឡើយ ក្នុងប្រទេសកម្ពុជា  ដែលជាឧបសគ្គដ៏ធំ សម្រាប់ការអភិវឌ្ឍន៏  ហេដ្ឋារចនាសម្ព័នសង្គម និងសេដ្ឋកិច្ច ក៏ដូចជាវិស័យកសិកម្ម។ដូច្នេះនិស្សិតត្រូវតែដឹងពីបញ្ហារាល់ការលំបាល់របស់ ប្រទេស ព្រោះនិស្សិតគឺជាទំពាំងស្នងឬស្សី ទៅថ្ងៃអនាគត។

និស្សិតកម្ពុជាមកពីសាកលវិទ្យាល័យពីរផ្សេងគ្នា

និស្សិតកម្ពុជាកំពុងយកចិត្តទុកដាក់ស្តាប់បទបង្ហាញស្តីពីសកម្មភាពបោសសំអាតមីន

 

 

ព័ត៌មានផ្សេងទៀត