ថ្ងៃអាទិត្យ ទី17 ខែធ្នូ ឆ្នាំ2017 ម៉ោង07:34 ព្រឹក
Khmer LanguageEnglish Language
សង្គ្រោះជីវិត និង គាំទ្រការអភិវឌ្ឍន៏នៅកម្ពុជា

ទីស្នាក់ការកណ្តាល CMAC
ផ្លូវដួងងៀប សង្កាត់ចោមចៅ
ខ័ណ្ឌដង្កោ ក្រុងភ្នំពេញ
ប្រទេសកម្ពុជា

មើលសារ
ឈ្មោះ
ពាក្យសំងាត់

ព័ត៌មាន

អារម្មណ៍​របស់​ឯកឧត្តមអគ្គនាយកស៊ីម៉ាក់...

ថ្ងៃសុក្រ ទី07 ខែកក្កដា ឆ្នាំ2017

សុន្ទរកថា | Video

នៅថ្ងៃទី០៦ខែមិថុនាឆ្នាំ២០១៧នេះ យើងខ្ញុំទាំងអស់គ្នាជាមន្ត្រី-បុគ្គលិកសុីម៉ាក់មានសេចក្តីរីករាយជាពន់ពេកដែលបានដាក់សម្ពោធសារមន្ទីរសន្តិភាពសកម្មភាពកំចាត់មីននិងពិធីផ្ទេរប្រគល់សំភារះបច្ចកទេសបោសសំអាតមីនជាជំនួយឥតសំណងរបស់រដ្ឋាភិបាលនិងប្រជាជនជប៉ុនផ្តល់ជូនរាជរដ្ឋាភិបាលដើម្បីគាំទ្រដល់សកម្មភាពរបស់សុីម៉ាក់។ យើងខ្ញុំទាំងអស់គ្នាសូមសំដែងនូអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អំណាងដ៍ខ្ពង់ខ្ពស់សម្តេចតេជោ នាយករដ្ឋមន្ត្រី និងឯកឧត្តម ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា។ សំភារះបច្ចេកទេសទាំងនោះរួមមាន គ្រឿងចក្រកំទេចគ្រាប់មីន៩គ្រឿង រថយន្តចំនួន៨៨គ្រឿង ម៉ាសុីនរាវមីនចំនួន៧៨៨គ្រឿង និងអាវក្រោះចំនួន៤៥០កំប្លេរ ដែលសំភារះទាំងនេះនឹងបង្កើនប្រសិទិ្ធភាពប្រតិបតិ្តការឱយកាន់តែល្អថែមទៀត!

ជាមួយនេះដែរ យើងខ្ញុំពិតជាក្តីរីករាយឥតឧបមា ដែលឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានផ្តល់សម្ពោធដាក់ឱយប្រើប្រាស់សារមន្ទីរសន្តិភាពសកម្មភាពកំចាត់មីន ដើម្បីឱយយុវជនជំនាន់ក្រោយៗបានឈ្វេងយល់ពីមរតកសង្គ្រាមនៅកម្ពុជា និងមានពុទិ្ធពិចារណាព្រមទាំងមើលឃើញនូវទុក្ខវេទនា និងភាពវិនាសហិនហោចទាំងក្នុងនិងក្រោយសង្គ្រាម។ សារមន្ទីរសន្តិភាពសកម្មភាពកំចាត់មីន អាចក្លាយជាមជ្ឈមណ្ឌលចំណេះដឹងសំរាប់សង្គមខែ្មរនិងមនុស្សជាតិ!!

ឆ្លៀតឱកាសដ៏ប្រពៃនេះ ខ្ញុំបាទនិងមន្ត្រីបុគ្គលិកសុីម៉ាក់ទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចអគ្គមហាសេនាបតីតេជោ និងសម្តេចកិតិ្តបណ្ឌិត ដែលផ្តល់ការគាំទ្រក្នុងពិធីនេះ ជាពិសេសផ្តល់ការគាំទ្រដល់ជនពិការ កងកំលាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋដែលបានចូលរួមទាំងអស់។

ព័ត៌មានផ្សេងទៀត