ថ្ងៃអាទិត្យ ទី17 ខែធ្នូ ឆ្នាំ2017 ម៉ោង07:36 ព្រឹក
Khmer LanguageEnglish Language
សង្គ្រោះជីវិត និង គាំទ្រការអភិវឌ្ឍន៏នៅកម្ពុជា

ទីស្នាក់ការកណ្តាល CMAC
ផ្លូវដួងងៀប សង្កាត់ចោមចៅ
ខ័ណ្ឌដង្កោ ក្រុងភ្នំពេញ
ប្រទេសកម្ពុជា

មើលសារ
ឈ្មោះ
ពាក្យសំងាត់

ព័ត៌មាន

ឯកឧត្តម ហេង រតនា បានជួបប្រជុំ​ពិភាក្សា​ជា​មួយ​ក្រុម​មន្រ្តី​ JICA មក​ពី​តូក្យូ​ និង​ក្រុម​ប្រតិភូ​អាមេរិក...

ថ្ងៃសុក្រ ទី07 ខែកក្កដា ឆ្នាំ2017

សុន្ទរកថា | Video

នៅថ្ងៃទី០៧ខែកក្កដានេះ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ បានជួបពិភាក្សាការងារជាមួយគណះប្រតិភូ ២ក្រុម ដែលមួយក្រុមមកពីជប៉ុន និងមួយក្រុមទៀតមកពីសហរដ្ឋអាមេរិក ដោយទទួលបានលទ្ធផលដូចខាងក្រោម៖

១- គណះប្រតិភូមកពីទីភ្នាក់ងារផ្តល់ជំនួយអន្តរជាតិជប៉ុន (JICA)មកពីក្រុងតូក្យូ៖ កិច្ចពិភាក្សាស្តីអំពីលទ្ធភាព និង រូបមន្តមួយចំនួនដើម្បីធានាដល់និរន្តភាព ក្នុងការគាំទ្រដល់បេសកកម្មរបស់សុីម៉ាក់ ក្នុងការសំរេចបានគោលដៅដល់ឆ្នាំ២០២៥ និង វិធានការក្រោយឆ្នាំ២០២៥...។ សំខាន់ជាងនេះ គឺកិច្ចការចំពោះមុខក្នុងការពង្រីកកិច្ចសហប្រតិបតិ្តការអន្តរជាតិ ទាំងក្នុងតំបន់ និង ឆាកអន្តរជាតិ ដែលភាគីជប៉ុន (JICA) ចង់ឃើញសុីម៉ាក់បន្តភាពរឹងមាំរបស់ខ្លួន។

២- គណៈប្រតិភូសហរដ្ឋអាមេរិក ដឹកនាំដោយកញ្ញា Ms. Emma Atkinson, ប្រធានគំរោងជំនួយសកម្មភាពកំចាត់មីនប្រចាំប្រទេសអាសុីខាងកើត និង ប៉ាសុីហ្វិក នៃក្រសួងការបរទេសសហរដ្ឋអាមេរិក និងកញ្ញា Hannah Kessler ជាជំនួយការគំរោង និង លោក Jeremy Ventuso, ជាមន្ត្រីលេខាស្ថានទូតអាមេរិក ប្រចាំនៅកម្ពុជា។ ឯកឧត្តមហេង រតនា បានសម្តែងនូវក្តីសោមនស្សរីករាយ ដោយបានជួបមិត្តភក្តិចាស់ពីក្រសួងការបរទេសសហរដ្ឋអាមេរិក ហើយបានពិភាក្សាគ្នាដោយស្មារតីសហប្រតិបតិ្តការល្អ និង ផលប្រយោជន៍នៃការអនុវត្តជំនួយមនុស្សធម៌ សំរាប់បន្តដោះស្រាយសំណល់ជាតិផ្ទុះពីសង្គ្រាម ជាពិសេសគ្រាប់សំណល់ជាតិផ្ទុះគ្រាប់បែកចង្កោម ពាក់ពន្ធ័នឹងសង្គ្រាមអាមេរិកនៅកម្ពុជា!

ទោះបីជាស្ថានភាពការកាត់ជំនួយរបស់អាមេរិកក្នុងក្របខណ្ឌ័ទូទាំងពិភពលោកក៏ដោយ ក៏ក្រសួងការបរទេសសហរដ្ឋអាមេរិក សន្យាបន្តគិតគូរជួយដល់សកម្មភាពសុីម៉ាក់ គ្រាន់តែថាកំរិតណា មិនទាន់អាចបញ្ជាក់បាននៅឡើយទេ ហើយក្នុងសភាពការណ៍ចំពោះមុខនេះ នឹងជួយបន្ថែមថវិកាឱយបន្តកំលាំងសុីម៉ាក់ ដែលកំពុងប្រតិបតិ្តការស្រាប់ រហូតដល់ចុងឆ្នាំនេះ(៣១ ធ្នូ ២០១៧) តែម្តង!

ខាងក្រោមនេះ ជាទិដ្ឋភាពជួបប្រជុំជាមួយក្រុមមន្រ្តី JICA មកពីតូក្យូ, ជប៉ុន

 

ខាងក្រោមនេះ ជាទិដ្ឋភាពជួបប្រជុំជាមួយក្រុមប្រតិភូមកពីសហរដ្ឋអាមេរិក

ព័ត៌មានផ្សេងទៀត