ថ្ងៃអាទិត្យ ទី17 ខែធ្នូ ឆ្នាំ2017 ម៉ោង07:34 ព្រឹក
Khmer LanguageEnglish Language
សង្គ្រោះជីវិត និង គាំទ្រការអភិវឌ្ឍន៏នៅកម្ពុជា

ទីស្នាក់ការកណ្តាល CMAC
ផ្លូវដួងងៀប សង្កាត់ចោមចៅ
ខ័ណ្ឌដង្កោ ក្រុងភ្នំពេញ
ប្រទេសកម្ពុជា

មើលសារ
ឈ្មោះ
ពាក្យសំងាត់

ព័ត៌មាន

ឯកឧត្តម ហេង រតនា សម្តែង​នូវ​ទឹកចិត្ត​កោតសរសើរ​ ចំពោះ​ជន​បរទេស​មួយ​គ្រួសារ ដែល​បាន​រួម​ចំណែក​ជួយ​ដល់​សារមន្ទីរ​សន្តិភាព​ស៊ីម៉ាក់

ថ្ងៃសៅរ៍ ទី08 ខែកក្កដា ឆ្នាំ2017

សុន្ទរកថា | Video

នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់កាលពីម្សិលមិញ ឯកឧត្តមបានបង្ហោះសារខ្លីមួយ ដោយសម្តែងនូវទឹកចិត្តកោតសរសើរ ចំពោះក្រុមគ្រួសារលោក  Steven Lim ជាជនជាតិណូវែលហ្សឺឡង់ ឬ ញូសីឡេន (New Zealand) ដែលបានបរិច្ចាគធនធានផ្ទាល់ខ្លួន មករួមចំណែកជួយកសាងសារមន្ទីរសន្តិភាពស៊ីម៉ាក់ ព្រមទាំងបាននាំក្រុមគ្រួសារ ជិះយន្តហោះពីញូសឺឡេន មកជួយជូតសំអាតជាមួយក្រុមការងាររបស់ស៊ីម៉ាក់ផ្ទាល់តែម្តង។ ឯកឧត្តម ហេង រតនា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «...អ្វីដែលកាន់តែកោតសរសើរថែមទៀតនោះ គឺមានគ្រួសារលោកស្ទេវេន លីម (Steven Lim) ជាជនជាតិញូស៊េឡែន (New Zealand ) បានជួយទាំងថវិកា និង មានការចូលរួមយ៉ាងអស់ពីចិត្តពីថ្លើម ទាំងប្រពន្ធ កូនស្រីៗ ពីរនាក់ ដែលជីះយន្តហោះពីប្រទេស New Zealand មកជួយ ទោះបីជាការងារបោសសំអាត ជូតសំអាតក៏ជួយដែរ...។ លោក Steven Lim និង ក្រុមគ្រួសារ ពិតជាមានទឹកចិត្ត ស្រលាញ់សន្តិភាពនៅកម្ពុជា មានការខ្លោចផ្សារដោយបានឃើញពីផលប៉ះពាល់នៃសង្គ្រាម! នេះជាស្មារតី និង ទឹកចិត្តគួរឱយគោរពបំផុត!... »

លោក Steven Lim និងកូនស្រីច្បង កំពុងជួយជូតសំអាតជាមួយក្រុមការងារស៊ីម៉ាក់

ភរិយា និងកូនស្រីពៅ លោក Steven Lim កំពុងជួយជូតសំអាតជាមួយក្រុមការងារស៊ីម៉ាក់ដែរ

ព័ត៌មានផ្សេងទៀត