ថ្ងៃអាទិត្យ ទី17 ខែធ្នូ ឆ្នាំ2017 ម៉ោង07:25 ព្រឹក
Khmer LanguageEnglish Language
សង្គ្រោះជីវិត និង គាំទ្រការអភិវឌ្ឍន៏នៅកម្ពុជា

ទីស្នាក់ការកណ្តាល CMAC
ផ្លូវដួងងៀប សង្កាត់ចោមចៅ
ខ័ណ្ឌដង្កោ ក្រុងភ្នំពេញ
ប្រទេសកម្ពុជា

មើលសារ
ឈ្មោះ
ពាក្យសំងាត់

ព័ត៌មាន

អបអរសាទរ ប្រាសាទសម្បូរណ៍​ព្រៃគុក ត្រូវ​បាន​បញ្ចូល​ក្នុង​បញ្ចី​

ថ្ងៃចន្ទ ទី10 ខែកក្កដា ឆ្នាំ2017

សុន្ទរកថា | Video

នាព្រឹកថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០១៧ នេះ នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ បានបង្ហោះសារខ្លីមួយ ដោយបង្ហាញនូវទឹកចិត្តរំភើប និងអបរអសាទរ ចំពោះប្រាសាទសំបូរព្រៃគុករបស់កម្ពុជាយើង ត្រូវបានចុះបញ្ជីជា"បេតីកភណ្ឌពិភពលោក" នៅក្នុងកិច្ចប្រជុំរបស់អង្គការយូណេស្កូ នៅទីក្រុងវ៉ាសូវី ប្រទេសប៉ូឡូញ។ ឯកឧត្តម ហេង រតនា បានសរសេរថា៖ «...យើងខ្ញុំទាំងអស់គ្នាជាមន្ត្រី-បុគ្គលិកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) និងក្រុមគ្រួសារមិត្តភក្តិ ក៏ដូចជាប្រជាពលរដ្ឋខែ្មរ និងមិត្តភក្តិក្នុងលោក សូមសំដែងនូវការអបអរសាទរ និងរីករាយឥតឧបមា ចំពោះប្រាសាទសំបូរព្រៃគុក ត្រូវបានចុះបញ្ជីជា"បេតីកភណ្ឌពិភពលោក" ដែលបានក្លាយជាសម្បតិ្តមហាសាល របស់មនុស្សជាតិលើភពផែនដីនេះ។ យើងខ្ញុំទាំងអស់គ្នាពិតជាមាន មោទនភាពក្រៃលែង ចំពោះជោគជ័យដែលរាជរដ្ឋាភិបាលសំរេចបាន សំរាប់ជាតិ និងប្រជាជនទាំងមូល ក៏ដូចមនុស្សជាតិទាំងអស់ផងដែរ! សូមឱយប្រាសាទសំបូរព្រៃគុក គង់វង្សសិ្ថតសេ្ថរ ជួយលើកតំឡើងកិតិ្តយស និងសេដ្ឋកិច្ចជាតិកម្ពុជា កាន់តែខ្លាំងក្លាថែមទៀត!!... មានសន្តិភាព មានស្ថិរភាព និងមានការអភិវឌ្ឍន៍ ទើបនាំប្រទេស និងប្រជាជន អាចចូលរួម និងរត់ប្រជែងជាមួយជាតិសាសន៍ និងប្រទេសដទៃទៀតបាន!...»



ព័ត៌មានផ្សេងទៀត