ថ្ងៃអាទិត្យ ទី17 ខែធ្នូ ឆ្នាំ2017 ម៉ោង07:33 ព្រឹក
Khmer LanguageEnglish Language
សង្គ្រោះជីវិត និង គាំទ្រការអភិវឌ្ឍន៏នៅកម្ពុជា

ទីស្នាក់ការកណ្តាល CMAC
ផ្លូវដួងងៀប សង្កាត់ចោមចៅ
ខ័ណ្ឌដង្កោ ក្រុងភ្នំពេញ
ប្រទេសកម្ពុជា

មើលសារ
ឈ្មោះ
ពាក្យសំងាត់

ព័ត៌មាន

ពិធីបើកវគ្គហ្វឹកហ្វឺនមុខជំនាញ «ការបោសសំអាត​កាកសំណល់​​ជាតិ​ផ្ទុះ​ក្រោយ​សង្រ្គាម» ជូន​ដល់​សិក្ខាកាម​មក​ពី​ប្រទេស​អ៊ីរ៉ាក់

ថ្ងៃចន្ទ ទី10 ខែកក្កដា ឆ្នាំ2017

សុន្ទរកថា | Video

ភ្នំពេញ៖ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់, ពិធីបើកវគ្គហ្វឹកហ្វឺនមុខជំនាញ «ការបោសសំអាតកាកសំណល់ជាតិផ្ទុះក្រោយសង្រ្គាម» ជូនដល់សិក្ខាកាមមកពីប្រទេសអ៊ីរ៉ាក់ចំនួន ២៥នាក់ បានរៀបចំប្រព្រឹត្តទៅ កាលពីវេលាព្រឹកថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០១៧ នេះ នៅទីបញ្ជាការស៊ីម៉ាក់ភ្នំពេញ ។

តាមកម្មវិធីដែលបានគ្រោងទុក វគ្គហ្វឹកហ្វឺននេះ នឹងមានរយៈពេល ៣សប្តាហ៍ ហើយដែលនឹងហ្វឹកហ្វឺននៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពមីនស៊ីម៉ាក់ ខេត្តកំពង់ឆ្នាំង ផ្ទាល់តែម្តង ។ ក្នុងអំឡុងពេលនៃវគ្គហ្វឹកហ្វឺននេះដែរ សិក្ខាកាមទាំងអស់ នឹងត្រូវចុះទៅពិនិត្យដោយផ្ទាល់ពីសកម្មភាពបោសសំអាតគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ នៅចំការគ្រាប់ដែលកងកម្លាំងបោសសំអាតគ្រាប់របស់ស៊ីម៉ាក់ កំពុងប្រតិបត្តិការនៅក្នុងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ផងដែរ។

គួររំលឹកផងដែរថា នេះជាលើកទីពីរហើយ ដែលសិក្ខាកាមមកពីប្រទេសអ៊ីរ៉ាក់ បានមកសិក្សារៀនសូត្រពីវិធីបោសសំអាតកាកសំណល់ជាតិផ្ទុះក្រោយសង្រ្គាមពីស៊ីម៉ាក់ នៅកម្ពុជាយើង។ វគ្គហ្វឹកហ្វឺននេះ ឧបត្ថម្ភដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ៕

  

ព័ត៌មានផ្សេងទៀត