ថ្ងៃអាទិត្យ ទី17 ខែធ្នូ ឆ្នាំ2017 ម៉ោង07:35 ព្រឹក
Khmer LanguageEnglish Language
សង្គ្រោះជីវិត និង គាំទ្រការអភិវឌ្ឍន៏នៅកម្ពុជា

ទីស្នាក់ការកណ្តាល CMAC
ផ្លូវដួងងៀប សង្កាត់ចោមចៅ
ខ័ណ្ឌដង្កោ ក្រុងភ្នំពេញ
ប្រទេសកម្ពុជា

មើលសារ
ឈ្មោះ
ពាក្យសំងាត់

ព័ត៌មាន

មន្ត្រីសកម្មភាពកំចាត់មីនអុីរ៉ាក់ ចំនួន ២៧រូប ចាប់ផ្តើមទទួលការ​ហ្វឹកហ្វឺន​ នៅវិទ្យាស្ថាន​បច្ចេកទេស​សកម្មភាព​កំចាត់​មីន​សុីម៉ាក់ នៅ​ខេត្តកំពង់ឆ្នាំង

ថ្ងៃអង្គារ ទី11 ខែកក្កដា ឆ្នាំ2017

សុន្ទរកថា | Video

នៅថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០១៧ នេះ មន្ត្រីសកម្មភាពកំចាត់មីនអុីរ៉ាក់ ចំនួន ២៧រូប ចាប់ផ្តើមទទួលការហ្វឹកហ្វឺន នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីនសុីម៉ាក់ នៅខេត្តកំពង់ឆ្នាំង។

សូមជ្រាបពត៍មានសង្ខេប អំពីប្រទេស និង ប្រជាជនអុីរ៉ាក់៖ អុីរ៉ាក់ស្ថិតនៅតំបន់អាសុីខាងលិច មានផ្ទៃដី ៤៣៧.០៧២ គីឡម៉ែត្រក្រឡា មានប្រជាជនសរុបជាង ៣៨លាននាក់ មានចំណូលមធ្យម ១៦.៥៥០ដុល្លាម្នាក់/មួយឆ្នាំ (ឆ្នាំ២០១៧)។ សង្គ្រាមឆាបឆេះឡើងនៅថ្ងៃទី ២០ ខែមីនា ឆ្នាំ២០០៣ ដោយឈ្លានពានចូលទឹកដីអុីរ៉ាក់ដឹកនាំដោយសហរដ្ឋអាមេរិក ក្រោមមូលហេតុចោទប្រកាន់ថា អុីរ៉ាក់មានផលិតអាវុធប្រល័យលោក តែក្រោយមក រកមិនឃើញអាវុធប្រល័យលោក ដូចបានចោទប្រកាន់ឡើយ! សង្គ្រាមឈ្លានពាននេះ មានរយះពេល ៨ឆ្នាំ ៨ខែ និង ២៨ថ្ងៃ (២០ មីនា ២០០៣ - ១៨ ធ្នូ ២០១១)! សង្គ្រាមបានឆ្លងចូលជាសង្គ្រាមសុីវិល និង សង្គ្រាមសាសនាផ្ទៃក្នុង និងអន្តរជាតិ ក្នុងការបង្កើតរដ្ឋអុីស្លាម(ISIS)។

សង្គ្រាមជិត ១៥ឆ្នាំមកនេះ បានធ្វើឱយប្រទេសអាសុីមួយនេះ ក្លាយជាផេះផង់ សមុទ្រឈាម និងទឹកភែ្នក ដែលមានមនុស្សស្លាប់ប្រមាណ ៥០០.០០០នាក់!! ក្តីសង្ឃឹមនៃពន្លឺសន្តិភាពពេញលេញស្ថិតនៅវែងឆ្ងាយ ក្នុងនោះមានគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមច្រើនអនេក ស្ថិតនៅគំរាមកំហែងអាយុជីវិតប្រជាជនអុីរ៉ាក់រាល់ថ្ងៃ!! ការចែករំលែកបទពិសោធន៍ ដើម្បីពន្លឿនល្បឿនដោះស្រាយវិបត្តិក្រោយសង្គ្រាមនេះ ទទួលបានការគាំទ្រពីរដ្ឋាភិបាល និងប្រជាជនជប៉ុន តាមរយៈទីភ្នាក់ងារផ្តល់ជំនួយអន្តរជាតិជប៉ុន(JICA)!

ខាងក្រោមនេះ ជាទិដ្ឋភាពហ្វឹកហ្វឺនលើមេរៀនទ្រឹស្តី «ការណែនាំពីវិធីបោសសំអាតដោយដៃ និងការបោសសំអាតគ្រាប់ នៅលើអតីតសមរភូមិប្រយុទ្ធ»។ មេរៀននេះ ឧទ្ទេសនាម និងធ្វើបទបង្ហាញដោយលោក ហ៊ីម វ៉ាន់ឌី, ប្រធាននាយកដ្ឋានផែនការ និងប្រតិបត្តិការស៊ីម៉ាក់ ដែលមានរយៈពេល ពេញមួយរសៀល ក្នុងថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០១៧...

ព័ត៌មានផ្សេងទៀត