ថ្ងៃពុធ ទី20 ខែកញ្ញា ឆ្នាំ2017 ម៉ោង16:23 ល្ងាច
Khmer LanguageEnglish Language
សង្គ្រោះជីវិត និង គាំទ្រការអភិវឌ្ឍន៏នៅកម្ពុជា

ទីស្នាក់ការកណ្តាល CMAC
ផ្លូវដួងងៀប សង្កាត់ចោមចៅ
ខ័ណ្ឌដង្កោ ក្រុងភ្នំពេញ
ប្រទេសកម្ពុជា

មើលសារ
ឈ្មោះ
ពាក្យសំងាត់

ព័ត៌មាន

ឯកឧត្តម ហេង រតនា ចុះពិនិត្យ​មើល​ទីតាំង​កសាង​ឃ្លាំង​ចំណត​ សម្រាប់​រក្សា​ទុក​យានយន្ត និង​គ្រឿងចក្រ​ចាស់ៗ

ថ្ងៃពុធ ទី12 ខែកក្កដា ឆ្នាំ2017

សុន្ទរកថា | Video

ស៊ីម៉ាក់កំពង់ឆ្នាំង៖ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ នេះ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកស៊ីុម៉ាក់ បានអញ្ជើញមកវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីនរបស់សុីម៉ាក់ខេត្តកំពង់ឆ្នាំង ដើម្បីមកពិនិត្យដោយផ្ទាល់ លើទីតាំងត្រូវកសាងឃ្លាំងចំណត សំរាប់រក្សាទុករថយន្ត និងគ្រឿងចក្រមួយចំនួន ដែលត្រូវផ្លាស់ប្តូរថ្មី ។

ឆ្លៀតក្នុងឳកាសនេះដែរ ឯកឧត្តម ហេង រតនា នៅបានជួបសំណេះសំណាលជាមួយក្រុមជំនាញមុជទឹកបោសសំអាតគ្រាប់ក្រោមទឹក ថែមទៀតផង។ ក្រុមនេះមានការហ្វឹកហ្វឺន និងបំពាក់សំភារះយ៉ាងពិសេស សំរាប់បោសសំអាតគ្រាប់ក្រោមទឹក ។ ឯកឧត្តមបានមានប្រសាសន៍ ដោយសង្កត់ធ្ងន់ថា៖ «...ក្នុងជំហានទីមួយនេះ សុីម៉ាក់នឹងដាក់ពង្រាយក្រុមជំនាញនេះ ដើម្បីធ្វើការស្រាវជ្រាវពត៌មានទីតាំងសង្ស័យមានគ្រាប់ក្រោមទឹក នៅតំបន់ទឹកសាប ដូចជានៅតំបន់បឹងទន្លេសាប បឹងបួរ និងតាមដងទន្លេមេគង្គ ហើយជំហានបន្ទាប់ទៀត នឹងធ្វើការស្រាវជ្រាវនៅតំបន់សមុទ្រ!! នេះជាការងារដ៍លំបាកមួយទៀត ដែលយើងត្រូវតែតស៊ូជំនះឱយបាន!...»៕



ព័ត៌មានផ្សេងទៀត