ថ្ងៃសៅរ៍ ទី16 ខែធ្នូ ឆ្នាំ2017 ម៉ោង02:26 ព្រឹក
Khmer LanguageEnglish Language
សង្គ្រោះជីវិត និង គាំទ្រការអភិវឌ្ឍន៏នៅកម្ពុជា

ទីស្នាក់ការកណ្តាល CMAC
ផ្លូវដួងងៀប សង្កាត់ចោមចៅ
ខ័ណ្ឌដង្កោ ក្រុងភ្នំពេញ
ប្រទេសកម្ពុជា

មើលសារ
ឈ្មោះ
ពាក្យសំងាត់

ព័ត៌មាន

រយៈពេល​ជាង​មួយ​សប្តាហ៍​នៃ​ការ​ហ្វឹកហ្វឺន

ថ្ងៃអង្គារ ទី18 ខែកក្កដា ឆ្នាំ2017

សុន្ទរកថា | Video

ស៊ីម៉ាក់កំពង់ឆ្នាំង៖ នៅថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០១៧ នេះ មន្ត្រីជំនាញសកម្មភាពកំចាត់មីនប្រទេសអុីរ៉ាក់ បានចំណាយរយះពេលមួយសប្តាហ៍កន្លះ ក្នុងកាទទួលនូវការហ្វឹកហ្វឺនពីមន្ត្រីជំនាញនៃអង្គភាពសុីម៉ាក់! ថ្ងៃនេះពួកគេបានទៅដល់ខេត្តបាត់ដំបង ដែលជាផ្នែកនៃការអនុវត្ត និងត្រួតពិនិត្យជាក់សែ្តង។

មន្ត្រីអុីរ៉ាក់ទាំងអស់បានសំដែងការកោតសរសើរចំពោះសុខសន្តិភាព និងការអភិវឌ្ឍន៍នៅកម្ពុជាក្រោយសង្គ្រាម! កាលពីពួកគាត់មិនទាន់មកដល់កម្ពុជា ពួកគាត់តែងគិតថា កម្ពុជាប្រហែលក្រីក្របំផុត សំបូរដោយអ្នកសុំទានដេកតាមចិញ្ចើមផ្លូវ គ្មានប្រពន្ធ័ទូរសព្ទ័ប្រើប្រាស់ទេ! ដោយគិតបែបនេះហើយ ទើបមានសមាជិកខ្លះ បានឆ្លៀតឱកាសនៅព្រលានយន្តហោះឯក្រុងបាងកក បានផ្តាំផ្ញើក្រុមគ្រួសារជាស្រេច! តែពេលមកដល់ព្រលានយន្តហោះភ្នំពេញ តាមតាក់សុីក៍មាន wifi ដែរ!! គឺផ្ទុយស្រឡះពីការគិតរបស់ពួកគាត់! នេះជាការសំដែងអារម្មណ៍រំភើបរបស់ពួកគាត់! មកពីប្រទេសកំពុងមានសង្គ្រាមតែងគិតពីសោកនាដកម្មហិនហោច!!!

ព័ត៌មានផ្សេងទៀត