ថ្ងៃសៅរ៍ ទី19 ខែសីហា ឆ្នាំ2017 ម៉ោង06:50 ព្រឹក
Khmer LanguageEnglish Language
សង្គ្រោះជីវិត និង គាំទ្រការអភិវឌ្ឍន៏នៅកម្ពុជា

ទីស្នាក់ការកណ្តាល CMAC
ផ្លូវដួងងៀប សង្កាត់ចោមចៅ
ខ័ណ្ឌដង្កោ ក្រុងភ្នំពេញ
ប្រទេសកម្ពុជា

មើលសារ
ឈ្មោះ
ពាក្យសំងាត់

ព័ត៌មាន

ក្រុម​ជំនាញ​ស៊ីម៉ាក់ បានដោះបន្សាប​ដោយជោគជ័យ នូវគ្រាប់​បែក​ទំលាក់​ពី​យន្តហោះ​ ប្រភេទ MK82 ចំនួន ២គ្រាប់

ថ្ងៃអាទិត្យ ទី23 ខែកក្កដា ឆ្នាំ2017

សុន្ទរកថា | Video

ខេត្តកណ្តាល៖ ថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០១៧ នេះ ប្រជាពលរដ្ឋ និងអាជ្ញាធរនៅភូមិក្រូចសើច ឃុំដើមឬស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានរាយការណ៍ថា មានឃាតករធ្លាក់ពីយន្តហោះចំនួន២ បានលាក់ខ្លួនក្នុងដីជំរៅរហូតប្រមាណ ៦ម៉ែត្រ!...

ក្រុម ជួប-កំទេច (ក្រុមEOD) ដែលជាក្រុមជំនាញរបស់ស៊ីម៉ាក់ បានបញ្ជាក់ថាៈ គ្រាប់បែកទំលាក់ពីយន្តហោះប្រភេទ MK82 ដែលទាំង ២គ្រាប់នេះ សិ្ថតនៅចំងាយពីគ្នាប្រមាណតែ ៣ម៉ែត្រ ប៉ុណ្ណោះ ហើយក្រុមជំនាញ បានធ្វើការដោះបន្សាបប្រកបដោយជោគជ័យ និងសុវតិ្ថភាព! ដូចនេះប្រជាពលរដ្ឋនៅឃុំដើមឬសទាំងមូល អាចអស់ការភ័យខ្លាចជាមួយឃាតករ លាក់ខ្លួនទាំង ២គ្រាប់នេះទៀតហ់ើយ។ តែសូមបងប្អូនប្រជាពលរដ្ឋ ដែលកំពុងរស់នៅក្នុងភូមិសាស្រ្តឃុំដើមឫសទាំងមូល មេត្តាបង្កើនការប្រុងប្រយត្ន័ខ្ពស់ ព្រោះអាចមានគ្រាប់បែកទំលាក់ពីយន្តហោះប្រភេទនេះ ស្ថិតនៅរាយប៉ាយច្រើនកន្លែងទៀត ជុំវិញតំបន់នេះ។

នេះជាមរតកនៃសង្គ្រាម ដែលបានបន្សល់ទុកសម្រាប់កម្ពុជាយើង។ អាចចាត់ជាសំណាងមួយទៀតហើយ ដែលគ្រាប់បែកនេះមិនផ្ទុះបង្កជាគ្រោះថ្នាក់ បំផ្លាញជីវិតមនុស្ស និងទ្រព្យសម្បតិ្តរបស់ប្រជាពលរដ្ឋយើងក្នុងតំបន់នោះ ព្រោះគ្រាប់បែក ២គ្រាប់នេះ បើបូកគ្នាទៅមានទំងន់ដល់ទៅជាង ៥០០គីឡូក្រាម ឯណោះ!!...



ព័ត៌មានផ្សេងទៀត