ថ្ងៃអាទិត្យ ទី17 ខែធ្នូ ឆ្នាំ2017 ម៉ោង07:23 ព្រឹក
Khmer LanguageEnglish Language
សង្គ្រោះជីវិត និង គាំទ្រការអភិវឌ្ឍន៏នៅកម្ពុជា

ទីស្នាក់ការកណ្តាល CMAC
ផ្លូវដួងងៀប សង្កាត់ចោមចៅ
ខ័ណ្ឌដង្កោ ក្រុងភ្នំពេញ
ប្រទេសកម្ពុជា

មើលសារ
ឈ្មោះ
ពាក្យសំងាត់

ព័ត៌មាន

គ្រាប់​បែក និងគ្រាប់​មីននៅកម្ពុជា​យើង មាននៅលើភ្នំ លើដើមឈើ លើដី និង​ក្រោមទឹក...

ថ្ងៃសុក្រ ទី04 ខែសីហា ឆ្នាំ2017

សុន្ទរកថា | Video

មិនត្រឹមតែចេះដោះគ្រាប់មីននៅលើដីរាបស្មើប៉ុណ្ណោះទេ តែត្រូវចេះវិជ្ជាឡើងភ្នំអោយដល់លើកំពូលភ្នំ ប្រកបដោយសុវត្ថិភាព!... ត្រូវចេះមុជទឹកឱយដល់បាតទឹក ដែលទាំងនេះជាចំណេះដឹង ត្រូវការហ្វឹកហ្វឺនយ៉ាងដិតដល់។ តែអ្វីដែលមិនចំឡែកសោះនោះគឺថាៈ ពេលខ្លះត្រូវការជំនាញ និងសំភារះយ៉ាងសាមញ្ញដូចជាបាចទឹក កាយភក់ដើម្បីចាប់ត្រីយ៉ាងធំ ទំងន់ជាង ២២០គីឡូក្រាម ហើយពេលខ្លះត្រូវចេះលូកយកផ្លិតព្រួតផងដែរ!!... (និយាយលេងទេ)។

ពេលខ្លះអ្នកជំនាញដោះមីនស៊ីម៉ាក់ ត្រូវឆ្នៃប្រឌិតខ្ពស់ដើម្បីយកគ្រាប់មីនពីក្នុងរូងឈើជាដើម!... ព្រោះកាលពីនៅក្នុងសម័យសង្រ្គាមស៊ីវិល មានតាំងឡើងភ្នំដាក់មីន, មានយកមីនយកទៅដាក់ក្នុងរូងឈើ, មានបោះគ្រាប់មីនចូលទៅក្នុងទឹកថ្លុក ឬត្រពាំងបឹងបួូរ, និងមានការទំលាក់ចោលពីលើយន្តហោះ ចូលទៅក្នុងទឹកជាដើម!...

យើងនាំគ្នារួមជាមួយរាជរដ្ឋាភិបាល ដើម្បីធ្វើការផ្លាស់ប្តូរជាវិជ្ជមាន ពីមានគ្រាប់បែក គ្រាប់មីន ទៅគ្មានគ្រាប់ទាំងអស់នវសម្លាប់មនុស្ស!!... យើងនាំគ្នារំដោះ និងសង្រ្គោះជាតិ សង្រ្គោះប្រជាជនយើង ពីការគំរាមកំហែងពីគ្រោះថ្នាក់ ដែលបណ្តាលមកពីសំណល់ជាតិផ្ទុះក្នុងសម័យសង្គ្រាមពីអតីតកាល!..

 

ព័ត៌មានផ្សេងទៀត