ថ្ងៃអង្គារ ទី25 ខែមិថុនា ឆ្នាំ2019 ម៉ោង13:12 ល្ងាច
Khmer LanguageEnglish Language
សង្គ្រោះជីវិត និង គាំទ្រការអភិវឌ្ឍន៏នៅកម្ពុជា

ទីស្នាក់ការកណ្តាល CMAC
ផ្លូវដួងងៀប សង្កាត់ចោមចៅ
ខ័ណ្ឌដង្កោ ក្រុងភ្នំពេញ
ប្រទេសកម្ពុជា

មើលសារ
ឈ្មោះ
ពាក្យសំងាត់

ព័ត៌មាន

សម្តេចតេជោ ហ៊ុន សែន បានលេីកសំណេីសុំទៅឯកឧត្តម អាបេ សុិនហ្សូ អាបេ (Abe Shinzo) នាយករដ្ឋមន្ត្រីជប៉ុន ឱយបន្តផ្តល់ជំនួយដល់​ស៊ីម៉ាក់

ថ្ងៃអាទិត្យ ទី02 ខែមិថុនា ឆ្នាំ2019

សុន្ទរកថា | Video

តាងនាមប្រជាពលរដ្ឋរងការគំរាមកំហែងដោយសារគ្រាប់មីននិងសំណល់ជាតិផ្ទុះពីសង្គ្រាម ព្រមទាំងជនរងគ្រោះដោយសារមីន និងមន្ត្រីបុគ្គលិកវិស័យមីនទាំងអស់ សូមគោរពសំដែងការដឹងគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានលេីកសំណេីសុំទៅឯកឧត្តម សុិនហ្សូ អាបេ (Shinzo Abe) នាយករដ្ឋមន្ត្រីជប៉ុន ឱយបន្តជួយផ្តល់ជំនួយឥតសំណងមករាជរដ្ឋាភិបាល ប្រយោជន័ដេីម្បីគាំទ្រសកម្មភាពមនុស្សធម៏របស់អង្គភាពសុីម៉ាក់ដែលត្រូវប្រតិបតិ្តការរំដោះដីមានបញ្ហាមីននៅខេត្តបាត់ដំបង ពោធិ៍សាត់ បន្ទាយមានជ័យ និងខេត្តប៉ៃលិន មានយះពេល៣ឆ្នាំ (២០២០-២០២២) មានថវិកាសរុបចំនួនប្រមាណជាង២៨លានដុល្លារ។ ហេីយសូមអរគុណឯកឧត្តម នាយករដ្ឋមន្ត្រីជប៉ុន ដែលផ្តល់ចំលេីយជាវិជ្ជមានលេីសំណេីសុំគំរោងនេះ ហេីយក្រុមការងារអង្គភាពសុីម៉ាក់នឹងខិតខំអនុវត្តឱយបានជោគជ័យ។ សម្តេចតេជោ តែងតែគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋនិយាយជារួម ដោយឡែកសម្តេចតេជោបន្តយកចិត្តទុកដាក់ ចំពោះបញ្ហាសំណល់ជាតិផ្ទុះពីសង្គ្រាម ដែលនៅតែបន្តគំរាមកំហែងដល់សន្តិសុខសុវត្ថិភាពប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋជាកសិករដែលដីធ្លីពួកគាត់នៅមានបញ្ហាសំណល់គ្រាប់ពីសង្គ្រាមនៅឡេីយ!

 

ព័ត៌មានផ្សេងទៀត