ថ្ងៃអង្គារ ទី25 ខែមិថុនា ឆ្នាំ2019 ម៉ោង13:12 ល្ងាច
Khmer LanguageEnglish Language
សង្គ្រោះជីវិត និង គាំទ្រការអភិវឌ្ឍន៏នៅកម្ពុជា

ទីស្នាក់ការកណ្តាល CMAC
ផ្លូវដួងងៀប សង្កាត់ចោមចៅ
ខ័ណ្ឌដង្កោ ក្រុងភ្នំពេញ
ប្រទេសកម្ពុជា

មើលសារ
ឈ្មោះ
ពាក្យសំងាត់

ព័ត៌មាន

ពិធីបិទសិក្ខាសាលាក្រោមប្រធានបទ៖ វីរៈភាពរបស់សុខន

ថ្ងៃសុក្រ ទី07 ខែមិថុនា ឆ្នាំ2019

សុន្ទរកថា | Video

ទីបញ្ជាការសុីម៉ាក់ភ្នំពេញ៖ ថ្ងៃសុក្រ ៥កេីត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩ នៅទីបញ្ជាការសុីម៉ាក់ភ្នំពេញ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ និងលោកស្រី Katherine Polak ប្រធានថែទាំសត្វអនាថាប្រចាំតំបន់អាសុីអាគ្នេយ៍នៃអង្គការ Four Paws Internationl បានចូលរួមជាអធិបតីក្នុងពិធីបិទសិក្ខាសាលាក្រោមប្រធានបទ "វីរៈភាពរបស់សុខន" ។ សិក្ខាសាលានេះផ្តោតសំខាន់លេីការចែករំលែកបទពិសោធន៍ចំណេះដឹង ស្តីពី ប្រតិបត្តិការរបស់សុនខ ការថែទាំ សុខភាពសុនខ និងបង្ហាញពីអត្ថប្រយោជន៍របស់សុខនក្នុងការបំរើសង្គម ជាពិសេសជម្រុញលេីកទឹកចិត្តដល់អ្នកស្រលាញ់សុខនកាន់តែខ្លាំងថែមទៀត ចៀសវាងអំពេីអវិជ្ជមានផ្សេងៗដូចជា ការបរិភោគ និងជួញដូរសាច់សុនខជាដេីម។

សុនខមិនត្រឹមតែជាសត្វចញ្ចឹមដ៏គួរស្រលាញ់ប៉ុណ្តោះទេ ប៉ុន្តែសុនខបាននឹងបំពេញតួនាទីយ៉ាងសំខាន់ក្នុងកិច្ចការការពារសន្តិសុខសុវត្ថិភាពនិងសង្គ្រោះជីវិតមនុស្សព្រមទាំងសកម្មភាពសង្គមជាច្រេីនទៀត។

គួររំលឹកថា សុីម៉ាក់បានចាប់ផ្តេីមប្រេីប្រាស់សុនខក្នុងសកម្មភាពបោសសម្អាតមីនក្នុងឆ្នាំ១៩៩៩ ហេីយក្រុមសុនខនេះក៏បានរំដោះផ្ទៃដីដែលមានមីនបានចំនួនជាង៧៨គីឡូម៉ែត្រការ៉េ រកឃេីញនិងកំទេចចោលគ្រាប់គ្រប់ចំនួនជិត២ម៉ឺនគ្រាប់។



ព័ត៌មានផ្សេងទៀត