ថ្ងៃអង្គារ ទី25 ខែមិថុនា ឆ្នាំ2019 ម៉ោង13:13 ល្ងាច
Khmer LanguageEnglish Language
សង្គ្រោះជីវិត និង គាំទ្រការអភិវឌ្ឍន៏នៅកម្ពុជា

ទីស្នាក់ការកណ្តាល CMAC
ផ្លូវដួងងៀប សង្កាត់ចោមចៅ
ខ័ណ្ឌដង្កោ ក្រុងភ្នំពេញ
ប្រទេសកម្ពុជា

មើលសារ
ឈ្មោះ
ពាក្យសំងាត់

ព័ត៌មាន

សមាជិកគ្រួសារមន្ត្រីសុីម៉ាក់ដែលបានពលី មរណៈ ចំនួន៥៣នាក់ និងមន្ត្រីពិការចំនួន១២៨នាក់ បានទទួលសេចក្តីសំរេចនិងរបបឧបត្ថម្ភប្រចាំខែពីរាជរដ្ឋាភិបាលហេីយ

ថ្ងៃសៅរ៍ ទី08 ខែមិថុនា ឆ្នាំ2019

សុន្ទរកថា | Video

សូមអបអរសាទរជាមួយក្តីរំភេីបរីករាយ! 
សមាជិកគ្រួសារមន្ត្រីសុីម៉ាក់ដែលបានពលី មរណៈ ចំនួន៥៣នាក់ និងមន្ត្រីពិការចំនួន១២៨នាក់ បានទទួលសេចក្តីសំរេចនិងរបបឧបត្ថម្ភប្រចាំខែពីរាជរដ្ឋាភិបាលហេីយ! ចំពោះនិវត្តន៍ជនចំនួនប្រមាណ៣០០នាក់ទៀត អាចនឹងទទួលបានសេចក្តីសំរេចដូចគ្នានៅសប្តាហ៍ទី២ ខែមិថុនានេះដែរ។

សូមឆ្លៀតឱកាស សូមសំដែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនសម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាល សម្តេចពិជ័យសេនា គណៈកម្មការក្រសួងមុខងារសាធារណះ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងសង្គមកិច្ច អតីតៈយុទ្ធជន និងនីតិសម្បទា ជាពិសេសគណៈកម្មការបញ្ចូលក្របខ័ណ្ឌនិងផ្តល់ឋានន្តរសក្តិនៃក្រសួងការពារជាតិដឹកនាំដោយឯ.ឧ នាយឧត្តមសេនីយ៍ ភួង សុីផាន និងក្រមការងារទាំងអស់ដែលបានខិតខំបំពេញភារកិច្ចយ៉ាងសកម្មបំផុត ដេីម្បីជំរុញការងារនេះបានយ៉ាងរលូន។ សូមបងប្អូនជាក្រុមគ្រួសារមន្ត្រី ពលី មរណះ ពិការទាំងអស់សូមមេត្តាទាក់ទងមកបញ្ជាការដ្ឋាន តាមមធ្យោបាយដែលផ្តល់រួចហេីយ និងសូមចូលទៅក្នុងប្រពន្ធ័ទំនាក់ទំនងនៃក្រុមសំរួលសំរួលសំរាប់ការងារនេះដេីម្បីទទួលបានសេចក្តីសំរេចរបស់បេឡាអតីតៈយុទ្ធជន នៃក្រសួងសង្គមកិច្ច អតីតៈយុទ្ធជន និងយុវនីតិសម្បទា។ ក្រោយបានទទួលសេចក្តីហេីយសូមទៅជួបមន្ត្រីនៃមន្ទីរសង្គមកិច្ច អតីតៈយុទ្ធជន និងយុវនីតិសម្បទា តាមខេត្តដែលស្នាក់នៅដេីម្បីបានទទួលរបបឧបត្ថម្ភតែម្តងជារៀងតទៅ!

 

ព័ត៌មានផ្សេងទៀត