ថ្ងៃអង្គារ ទី23 ខែកក្កដា ឆ្នាំ2019 ម៉ោង16:47 ល្ងាច
Khmer LanguageEnglish Language
សង្គ្រោះជីវិត និង គាំទ្រការអភិវឌ្ឍន៏នៅកម្ពុជា

ទីស្នាក់ការកណ្តាល CMAC
ផ្លូវដួងងៀប សង្កាត់ចោមចៅ
ខ័ណ្ឌដង្កោ ក្រុងភ្នំពេញ
ប្រទេសកម្ពុជា

មើលសារ
ឈ្មោះ
ពាក្យសំងាត់

ព័ត៌មាន

ការចុះហត្ថលេខាលេីកិច្ចព្រមព្រៀងក្នុងការបន្តអនុវត្តគំរោងបោសសំអាតមីននិងជួយសង្គ្រោះជនពិការដោយសារមីននៅវគ្គបញ្ចប់នៃគំរោងកម្មវិធី៣ឆ្នាំ (២០១៧-២០១៩)។

ថ្ងៃអង្គារ ទី09 ខែកក្កដា ឆ្នាំ2019

សុន្ទរកថា | Video

នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩នេះ នៅទីបញ្ជាការសុីម៉ាក់ភ្នំពេញ ខ្ញុំនិងលោក Watanabe Jinichi តំណាងឱយក្រុមប្រឹក្សាយោបល់ Japan International Consultant System (JICS) បានចុះហត្ថលេខាលេីកិច្ចព្រមព្រៀងក្នុងការបន្តអនុវត្តគំរោងបោសសំអាតមីននិងជួយសង្គ្រោះជនពិការដោយសារមីននៅវគ្គបញ្ចប់នៃគំរោងកម្មវិធី៣ឆ្នាំ (២០១៧-២០១៩)។ សូមបញ្ជាក់ថាគំរោងឆ្នាំ២០១៩នេះមាន២ផ្នែក គឺ១.ការបោសសំអាតតំបន់ចំការមីន និង២.ការអភិវឌ្ឍន៍តំបន់បោសសំអាតមីនរួច ដែលថវិកាគាំទ្រការបោសសំអាតមីនមានចំនួនប្រមាណ២លាន៦សែនដុល្លារ និងការអភិវឌ្ឍន៍តំបន់បោសសំអាតមីនរួចមានចំនួនជាង២២មុឺនដុល្លារ។ គំរោងនេះជួយគាំទ្រកំលាំងបោសសំអាតមីនរបស់អង្គភាពសុីម៉ាក់បានជាង៤០០នាក់ ហេីយតាមផែនការដំបូងគំរោងនេះត្រូវបញ្ចប់ត្រឹមចុងខែតុលាឆ្នាំ២០១៩ ប៉ុន្តែបានឯកភាពគ្នាខិតខំពន្យារយះពេលនៃគំរោងនេះ២ខែបន្ថែមទៀត ពោលគឺដល់ចុងឆ្នាំ២០១៩ ដោយនៅចំពោះមុខអង្គភាពសុីម៉ាក់ចាប់ផ្តេីមសំរួលកំលាំងមួយចំនួនចេញពីគំរោងនេះ ចៀសវាងការប៉ះពាល់ខ្លាំងដល់កំលាំងប្រតិបតិ្កការនៅពេលគំរោងត្រូវបានបញ្ចប់។ គំរោងនេះបានផ្តល់លទ្ធភាពឱយអង្គភាពសុីម៉ាក់អាចជំរុញការបោសសំអាតមីនដោយប្រេីប្រាស់គ្រឿងចក្រនិងគាំទ្រដល់ប្រជាពលរដ្ឋដែលរងការគំរាមកំហែងដោយសារគ្រាប់មីនបានយ៉ាងមានប្រសិទ្ធភាពទាំងសុវត្ថិភាពសាធារណៈ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។


ព័ត៌មានផ្សេងទៀត