ថ្ងៃអង្គារ ទី23 ខែកក្កដា ឆ្នាំ2019 ម៉ោង16:48 ល្ងាច
Khmer LanguageEnglish Language
សង្គ្រោះជីវិត និង គាំទ្រការអភិវឌ្ឍន៏នៅកម្ពុជា

ទីស្នាក់ការកណ្តាល CMAC
ផ្លូវដួងងៀប សង្កាត់ចោមចៅ
ខ័ណ្ឌដង្កោ ក្រុងភ្នំពេញ
ប្រទេសកម្ពុជា

មើលសារ
ឈ្មោះ
ពាក្យសំងាត់

ព័ត៌មាន

ពិធីបើកកិច្ចសហប្រតិបត្តិការកម្មវិធីហ្វឹកហ្វឺន កម្ពុជា-ឡាវ វគ្គសិក្សាស្តីពីការអភិវឌ្ឍន៍ធនធានមនុស្ស គាំទ្រដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA)ឡាវ។

ថ្ងៃអង្គារ ទី09 ខែកក្កដា ឆ្នាំ2019

សុន្ទរកថា | Video

ថ្ងៃអង្គារ ៨កេីត ខែអាសាឍ ឆ្នាំកុរ ឯកស័កព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ នៅទីបញ្ជាការសុីម៉ាក់ភ្នំពេញ ខ្ញុំរួមជាមួយលោកស្រី Akiko SANADA ប្រធានអង្គការJICA ប្រចាំប្រទេសឡាវ និងលោក Bounphamith Somvichith ប្រធានអង្គភាពបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់របស់ប្រទេសឡាវ (UXO Laos) បានចូលរួមក្នុងពិធីបើកកិច្ចសហប្រតិបត្តិការកម្មវិធីហ្វឹកហ្វឺន កម្ពុជា-ឡាវ វគ្គសិក្សាស្តីពីការអភិវឌ្ឍន៍ធនធានមនុស្ស គាំទ្រដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA)ឡាវ។ វគ្គហ្វឹកហ្វឺននេះមានរយៈពេល៤សប្ដាហ៍ ចាប់ពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩ ដល់ថ្ងៃ១៩ ខែកក្កដា ឆ្នាំ២០១៩ នៅប្រទេសកម្ពុជា និងចាប់ពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩ ដល់ថ្ងៃ៣០ សីហា ឆ្នាំ២០១៩ នៅប្រទេសឡាវ។ សូមជម្រាបផងដែរថា កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ឡាវ លេីគម្រោងកិច្ចសហប្រតិបត្តិការ ត្បូង ត្បូង គឺបានចាប់ផ្តេីមតាំងពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៧ មាន០២ដំណាក់ សរុបទាំងអស់១០វគ្គ ដែលមានសិក្ខាកាមទាំងកម្ពុជា ទាំងឡាវមានចំនួន១៦៤នាក់ ហេីយការហ្វឹកហ្វឺននេះប្រព្រឹត្តិទៅទាំងនៅកម្ពុជា និងឡាវ។ ដោយឡែកចំពោះការចុះហត្ថលេខាថ្ងៃនេះដេីម្បីបន្តផ្តល់ការហ្វឹកហ្វឺនចំនួន៥វគ្គបន្តទៀត ដែលគាំទ្រថវិកាពីJICA នៅប្រទេសឡាវ។

ព័ត៌មានផ្សេងទៀត