ថ្ងៃចន្ទ ទី19 ខែសីហា ឆ្នាំ2019 ម៉ោង01:02 ព្រឹក
Khmer LanguageEnglish Language
សង្គ្រោះជីវិត និង គាំទ្រការអភិវឌ្ឍន៏នៅកម្ពុជា

ទីស្នាក់ការកណ្តាល CMAC
ផ្លូវដួងងៀប សង្កាត់ចោមចៅ
ខ័ណ្ឌដង្កោ ក្រុងភ្នំពេញ
ប្រទេសកម្ពុជា

មើលសារ
ឈ្មោះ
ពាក្យសំងាត់

ព័ត៌មាន

ការចុះហត្ថលេខាលេីកំណត់ហេតុ នៃកិច្ចប្រជុំរវាងក្រុមបេសកកម្មប្រឹក្សាយោបល់ជប៉ុន និងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ស្តីពីសហប្រតិបត្តិការបច្ចេកទេសជប៉ុន សម្រាប់ពង្រឹងតួនាទីអង្គភាពសុីម៉ាក់។

ថ្ងៃពុធ ទី31 ខែកក្កដា ឆ្នាំ2019

សុន្ទរកថា | Video

ព្រឹកថ្ងៃអង្គារ៍ ១៤រោច ខែអាសាឍ ឆ្នាំកុរឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩នេះ នៅទីបញ្ជាការសុីម៉ាក់ភ្នំពេញ ខ្ញុំ និងលោកSAKANE Koji ប្រធាននាយកដ្ឋានការកសាងសន្តិភាពនិងការកសាងហេដ្ឋារចនាសម្ពន្ធ័ឡេីងវិញនៃJICAទីក្រុងតូក្យូ បានចុះហត្ថលេខាលេីកំណត់ហេតុ នៃកិច្ចប្រជុំរវាងក្រុមបេសកកម្មប្រឹក្សាយោបល់ជប៉ុន និងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ស្តីពីសហប្រតិបត្តិការបច្ចេកទេសជប៉ុន សម្រាប់ពង្រឹងតួនាទីអង្គភាពសុីម៉ាក់។ គំរោងកិច្ចសហប្រតិបតិ្តការបច្ចេកទេសនេះ មានរយះពេល៤ឆ្នាំ (កុម្ភៈ ២០២០- កុម្ភៈ ២០២៤) គោលដៅសំខាន់នៃគំរោងនេះគឺដេីម្បីជួយពង្រឹងតួរនាទីអង្គភាពសុីម៉ាក់ឱយចូលរួមធ្វេីឱយបានសំរេចគោលដៅផែនការជាតិសកម្មភាពមីនរបស់រាជរដ្ឋភិបាលក្នុងការបេ្តជ្ញាសំរេចអនុសញ្ញាអូតាវ៉ានៅឆ្នាំ២០២៥ និងពិសេសពង្រឹងសមត្ថភាពនិងតួរនាទីសុីម៉ាក់បន្តការងាររបស់ខ្លួនក្រោយឆ្នាំ២០២៥ ទាំងការងារក្នុងប្រទេស ក្នុងតំបន់និងក្នុងឆាកអន្តរជាតិ។ សូមបញ្ជាក់ថាគំរោងនេះ រដ្ឋាភិបាលជប៉ុនសំរេចផ្តល់ជូនតាមសំណេីររបស់រាជរដ្ឋាភិបាល ដេីម្បីគាំទ្រដល់អង្គភាពសុីម៉ាក់។ តាមគោលដៅនៃការអនុវត្តគំរោងនេះ គឺជប៉ុនជួយពង្រឹងទាំងធាតុទន់និងធាតុរឹង រួមមានការកសាងនិងចងក្រងឯកសារបច្ចេកទេស បំពាក់សំភារះបច្ចេកទេស និងជាពិសេសទំនាក់ទំនងកិច្ចសហប្រតិបតិ្តការអន្តរជាតិត្បូង-ត្បូង។


 

ព័ត៌មានផ្សេងទៀត