ថ្ងៃ​អាទិត្យ ទី22 ខែធ្នូ ឆ្នាំ2024

សង្គ្រោះជីវិត និង គាំទ្រការអភិវឌ្ឍន៏នៅកម្ពុជា

spot_img

គ្រាប់បែកទម្លាក់ពីលើអាកាសដែលគេស្គាល់ថាជាប្រភេទ MK82 ១គ្រាប់បានកប់ចូលជ្រៅក្នុង រណ្តៅមួយកន្លែងក្បែរមាត់សមុទ្រ

គ្រាប់បែកទម្លាក់ពីលើអាកាសដែលគេស្គាល់ថាជាប្រភេទ MK82 ១គ្រាប់បានកប់ចូលជ្រៅក្នុង រណ្តៅមួយកន្លែងក្បែរមាត់សមុទ្រអស់រយៈពេលជាច្រើនឆ្នាំ មានទីតាំងស្ថិតនៅឃុំអូរឧកញ៉ា ហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ត្រូវបានក្រុមជំនាញកម្ទេចគ្រាប់របស់អង្គភាពស៊ីម៉ាក់ធ្វើការបន្សាបប្រកបដោយជោគជ័យ កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ ២០២៤។ គ្រាប់បែកយន្តហោះប្រភេទ MK 82 ដែលមានទម្ងន់ប្រហែល ២៣០ គីឡូក្រាម ត្រូវបានប្រើប្រាស់ដោយយោធាសហរដ្ឋអាម៉េរិក និង បណ្តាប្រទេសដ៏ទៃ ផ្សេងៗទៀត ហើយត្រូវបានគេប្រទះឃើញ យ៉ាងទូលំទូលាយនៅតំបន់អាស៊ីអាគ្នេយ៍ អំឡុងសង្គ្រាមវៀតណាម។ នៅក្នុងប្រទេសកម្ពុជាគ្រាប់បែកទម្លាក់ពីយន្តហោះនេះត្រូវបានគេប៉ាន់ប្រមាណថាមានចំនួនប្រហែល៤.០៣លានតោន៕

អត្ថបទទនាក់ទង
តាមដានទំព័រអគ្គនាយក

ឯកសារបោះពុម្ព