នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញបានរៀបចំពិធីបិទវគ្គបណ្តុះបណ្តាលបំប៉នសមត្ថភាពជំនាញផលិតនិងកែលម្អឯកសារ/សៀវភៅ ជូនដល់មន្រ្តី-បុគ្គលិកនៃមជ្ឈមណ្ឌលសកម្មភាពកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត សិត សេង នាយកវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ។ វគ្គបណ្តុះបណ្តាលនេះជាវគ្គពិសេសមួយដើម្បីផ្តល់ការ បណ្តុះបណ្តាល ជំនាញនៃការផលិតឯកសារហ្វឹកហ្វឺន ប្រកបដោយសង្គតភាពនៃស្តង់ដារអប់រំ និងគាំទ្រផ្នែករៀបរៀងចងក្រង សៀវភៅសិក្សាបច្ចេកទេសគោល ប្រយោជន៍សម្រាប់ប្រើប្រាស់ក្នុងអង្គភាព ក៏ដូចជាសម្រាប់ការ ផលិតសៀវភៅមេរៀន ដើម្បីផ្តល់ការបណ្តុះបណ្តាល ក្នុងវិស័យសកម្មភាពមីនផងដែរ។ មានប្រសាសន៍នៅក្នុងពិធីបិទវគ្គ ឯកឧត្តមបណ្ឌិត សិត សេង បានលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ បន្តការអនុវត្តចំណេះដឹងដែលទទួលបាន ពីវគ្គបណ្តុះបណ្តាល ដើម្បីចងក្រងឯកសារមេរៀនគោលនៃវិស័យសកម្មភាពមីន ដើម្បីប្រើប្រាស់ក្នុងការបណ្តុះបណ្តាលវិស័យសកម្មភាពមីនទាំងក្នុង និងក្រៅស្រុក៕