ថ្ងៃ​សុក្រ ទី20 ខែកញ្ញា ឆ្នាំ2024

សង្គ្រោះជីវិត និង គាំទ្រការអភិវឌ្ឍន៏នៅកម្ពុជា

spot_img

ឯកឧត្តម យ៉ាម៉ាហ្គឹឈិ ណាត់ស៊ឹអុ ប្រធានគណបក្ស Kometo និងជាសមាជិករដ្ឋសភាជប៉ុនដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការមកកាន់ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា

English below៖

នៅថ្ងៃអាទិត្យ ៩កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ នៅសារមន្ទីរតេជោសន្តិភាព ខេត្តសៀមរាប ឯកឧត្តម ហេង រតនា បានទទួលស្វាគមន៍ដំណើរទស្សនកិច្ច ឯកឧត្តម យ៉ាម៉ាហ្គឹឈិ ណាត់ស៊ឹអុ ប្រធានគណបក្ស Kometo និងជាសមាជិកសភាជប៉ុនដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការមកកាន់ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ដើម្បីសិក្សាស្វែងយល់បន្ថែមពីវិស័យសកម្មភាពមីនបច្ចុប្បន្ន និងទស្សនាស្វែងយល់ពីវឌ្ឍនភាពនៃការសាងសង់សារមន្ទីរតេជោសន្តិភាពដែលជាជំនួយរបស់រដ្ឋាភិបាលប្រទេសជប៉ុនផ្តល់មកអង្គភាពស៊ីម៉ាក់តាមរយៈរាជរដ្ឋាភិបាលកម្ពុជា។
ឯកឧត្តម យ៉ាម៉ាហ្គឹឈិ ណាត់ស៊ឹអុ ធ្លាប់បានអញ្ជើញមកប្រទេសកម្ពុជាចំនួន៤លើកគិតចាប់តាំងពីឆ្នាំ១៩៩១មក។ ឯកឧត្តមក៏បានសម្តែងនូវការគោរព និងការវាយតម្លៃខ្ពស់ចំពោះអង្គភាពស៊ីម៉ាក់ ដែរសម្រេចបាននៅសមិទ្ធផលដ៏ធំធេងចំពោះប្រទេសកម្ពុជា ជាពិសេសក្នុងរួមចំណែកក្នុងការចែករំលែកបទពិសោធន៍ ដល់ប្រទេសដែលរងផលប៉ះពាល់ដោយសារគ្រាប់មីនការតាមការស្នើសុំពីសំណាក់ប្រទេសជប៉ុន ដូចជាប្រទេសកូឡុំប៊ី អ៊ឺរ៉ាក់ អង់ហ្គោឡា ឡាវ ភូមា អ៊ុយក្រែននិបណ្តាប្រទេសនៅតំបន់អាហ្រ្វិកមួយចំនួនទៀតជាដើម។
នៅក្នុងជំនួបពិភាក្សាការងារនេះផងដែរ ឯកឧត្តម ហេង រតនា ក៏បានជម្រាបជូនឯកឧត្តម យ៉ាម៉ាហ្គឹឈិ ណាត់ស៊ឹអុ ពីសមិទ្ធផលដែលសម្រេចបានរយៈពេលជាង៣២ឆ្នាំកន្លងមកនេះដោយបោសសម្អាតផ្ទៃដីបានជិត ២.០០០ គីឡូម៉ែត្រក្រឡា ហើយកម្ទេចគ្រាប់មីនយុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទប្រមាណជាង៣លានគ្រាប់។
ដំណើរទស្សនកិច្ចរបស់ឯកឧត្តម យ៉ាម៉ាហ្គឹឈិ ណាត់ស៊ឹអុ នាឱកាសនេះក៏នឹងរួមចំណែកយ៉ាងមុតមាំចំពោះវិស័យសកម្មភាពមីនពីសំណាក់រដ្ឋាភិបាលនិងប្រជាជនជប៉ុន ក្នុងការបន្តរួមចំណែកផ្នែកហិរញ្ញវត្ថុ សម្ភារៈបច្ចេកទេសបោសម្អាតមីន និងបង្កលក្ខណៈឱ្យអង្គភាពស៊ីម៉ាក់អាចប្រយុទ្ធប្រឆាំងនឹងគ្រាប់មីនប្រកបដោយប្រសិទ្ធភាពបន្ថែមទៀត៕

អត្ថបទទនាក់ទង
តាមដានទំព័រអគ្គនាយក

ឯកសារបោះពុម្ព