ថ្ងៃ​អាទិត្យ ទី22 ខែធ្នូ ឆ្នាំ2024

សង្គ្រោះជីវិត និង គាំទ្រការអភិវឌ្ឍន៏នៅកម្ពុជា

spot_img

ឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់បានទទួលជួបពិភាក្សាការងារជាមួយគណប្រតិភូសាធារណរដ្ឋអាស៊ែបៃហ្សង់ ដឹកនាំដោយលោក Vugar Suleymanov ប្រធានក្រុមប្រឹក្សាភិបាលសកម្មភាពមីនអាស៊ែបៃហ្សង់

កាលពីរសៀលថ្ងៃចន្ទ ៧រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ នៅទីបញ្ជាការស៊ីម៉ាក់ភ្នំពេញ ឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់បានទទួលជួបពិភាក្សាការងារជាមួយគណប្រតិភូសាធារណរដ្ឋអាស៊ែបៃហ្សង់ ដឹកនាំដោយលោក Vugar Suleymanov ប្រធានក្រុមប្រឹក្សាភិបាលសកម្មភាពមីនអាស៊ែបៃហ្សង់ ដែលបានអញ្ជើញមកសិក្សាស្វែងយល់ពីកិច្ចប្រតិបត្តិការបោសសម្អាតមីនរបស់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ដែលជាប្រតិបត្តិករជាតិឈានមុខគេក្នុងវិស័យបោសសម្អាតមីននៅកម្ពុជា។ ឯកឧត្តម ហេង រតនា ក៏បានជម្រាបជូនគណៈប្រតិភូពីប្រវត្តិសង្រ្គាម និងប្រភេទគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះដែលមាននៅក្នុងប្រទេសកម្ពុជា ក៏ដូចជាវឌ្ឍនភាពសកម្មភាពមីនរបស់កម្ពុជា រួមជាមួយសមិទ្ធផលដែលអង្គភាពស៊ីម៉ាក់សម្រេចបានក្នុងរយៈពេលជាង៣២ឆ្នាំ។ ជាមួយគ្នានេះផងដែរឯកឧត្តម ហេង រតនា ក៏បានជម្រាបពីកម្លាំងបោសសម្អាតមីនដែលអង្គភាពបាននឹងកំពុងប្រតិបត្តិការទាំងលើគោក និងក្នុងទឹក រួមជាមួយការចែករំលែកបទពិសោធន៍ការបណ្តុះបណ្តាលសកម្មភាពមីនជាអន្តរជាតិដល់ប្រទេសដែលរងគ្រោះដោយសារគ្រាប់មីន និងយុទ្ធភណ្ឌផងដែរ។
ជាការឆ្លើយតបលោក Vugar Suleymanov ប្រធានក្រុមប្រឹក្សាភិបាលសកម្មភាពមីនអាស៊ែបៃហ្សង់ និងជាតំណាងគណប្រតិភូ បានថ្លែងអំណរគុណដល់ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ដែលបានទទួលស្វាគមន៍ និងចែករំលែកបទពិសោធន៍ដ៏ល្អៗ និងមានសារប្រយោជន៍ក្នុងវិស័យសកម្មភាពមីន។ ការនេះគឺជាធាតុចូលដែលប្រទេសរបស់លោកអាចនឹងយកទៅអនុវត្ត ដើម្បីទទួលបានលទ្ធផលជាផ្លែផ្កា ដូចអ្វីដែលអង្គភាពកំពុងអនុវត្ត។
លោកក៏បានស្នើសុំឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ និងគណប្រតិភូ អញ្ជើញទៅទស្សនាប្រទេសអាស៊ែបៃហ្សង់ដើម្បីផ្លាស់ប្តូរបទពិសោធន៍ក្នុងវិស័យសកម្មភាពបន្ថែមទៀត។
ឆ្លៀតឱកាសក្នុងជំនួបពិភាក្សាការងារនាពេលនោះ លោក Vugar Suleymanov ក៏បានសំនូមពរក្នុងការពង្រឹងសហប្រតិបត្តិការវិស័យសកម្មភាពមីន រវាងព្រះរាជាណាចក្រកម្ពុជានិងសាធារណរដ្ឋអាស៊ែបៃហ្សង់ផងដែរ៕

អត្ថបទទនាក់ទង
តាមដានទំព័រអគ្គនាយក

ឯកសារបោះពុម្ព