ថ្ងៃ​អាទិត្យ ទី22 ខែធ្នូ ឆ្នាំ2024

សង្គ្រោះជីវិត និង គាំទ្រការអភិវឌ្ឍន៏នៅកម្ពុជា

spot_img

នៅសារមន្ទីរតេជោសន្តិភាព ខេត្តសៀមរាប មានរៀបចំកិច្ចប្រជុំ ដើម្បីត្រៀមខ្លួនក្នុងការចូលរួមព្រឹត្តការណ៍ដ៏សំខាន់មួយ ស្តីពីពិភពលោកមួយដែលគ្មានមីន នៃរដ្ឋភាគីអនុសញ្ញា អូតាវ៉ា ឆ្នាំ២០២៤ ដែលមានការចូលរួមរបស់មន្ត្រីថ្នាក់ដឹកនាំជាន់ពីគ្រប់កងឯកភាព និងនាយកដ្ឋានជំនាញពាក់ព័ន្ធនៃអង្គភាពស៊ីម៉ាក់ ដែលដឹកនាំដោយឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា។

នៅថ្ងៃពុធ ២រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ នៅសារមន្ទីរតេជោសន្តិភាព ខេត្តសៀមរាប មានរៀបចំកិច្ចប្រជុំ ដើម្បីត្រៀមខ្លួនក្នុងការចូលរួមព្រឹត្តការណ៍ដ៏សំខាន់មួយ ស្តីពីពិភពលោកមួយដែលគ្មានមីន នៃរដ្ឋភាគីអនុសញ្ញា អូតាវ៉ា ឆ្នាំ២០២៤ ដែលមានការចូលរួមរបស់មន្ត្រីថ្នាក់ដឹកនាំជាន់ពីគ្រប់កងឯកភាព និងនាយកដ្ឋានជំនាញពាក់ព័ន្ធនៃអង្គភាពស៊ីម៉ាក់ ដែលដឹកនាំដោយឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា។
កិច្ចប្រជុំនេះនៅថ្ងៃនេះ គឺផ្ដោតសំខាន់ទៅព្រឹត្តការណ៍អម នៃការរៀបចំតាំងពិព័រណ៍ នៅសារមន្ទីរតេជោសន្តិភាព ដើម្បីទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ និងការត្រៀមរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន នៃអនុសញ្ញាអូតាវ៉ា នៅព្រះរាជាណាចក្រកម្ពុជាដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០២៤។ នៅក្នុងព្រឹត្តការណ៍ដ៏មានសារៈសំខាន់នេះខាងមុខដែលនឹងមានតំណាងចូលរួមប្រមាណជាង៨០០នាក់មកពី១៦៤ប្រទេសនៃរដ្ឋសមាជិក។ កិច្ចប្រជុំនេះក៏បានផ្តោតសំខាន់ផងដែរទៅការពិនិត្យមើលវឌ្ឍនភាពកិច្ចប្រតិបត្តិការរបស់អង្គភាពស៊ីម៉ាក់ក្នុងការកសាងអគារ និងការដាក់តាំងបង្ហាញផ្សេងៗ នៅសារមន្ទីរតេជោសន្តិភាពផងដែរ។
ក្នុងឱកាសនោះដែរ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល ក៏បានកោតសរសើរដល់មន្ត្រីជាថ្នាក់ដឹកនាំនៃអង្គភាពស៊ីម៉ាក់គ្រប់ជាន់ថ្នាក់ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ក្នុងការបំពេញតួនាទីភារកិច្ចបានល្អ និងត្រៀមលក្ខណៈដើម្បីធ្វើឱយការដាក់តាំងបង្ហាញក្នុងព្រឹត្តការណ៍ដ៏មានអត្ថន័យនេះទទួលបានភាពជោគជ័យ។
បន្ទាប់ពីកិច្ចប្រជុំត្រូវបានបញ្ចប់ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល និងមន្ត្រីអមដំណើរទាំងអស់បានអញ្ជើញចុះត្រួតពិនិត្យមើលទីតាំងសម្រាប់តាំងពិព័រណ៌ ក៏ដូចជាការរៀបចំសម្ភារៈមួយចំនួនសម្រាប់ដាក់តាំងបង្ហាញមានដូចជាសម្ភារប្រតិបត្តិការ និងសកម្មភាពប្រតិបត្តិការបោសសម្អាតមីននានា ការតាំងបង្ហាញសម្ភារៈជួសជុលជើងសិប្បនិម្មិត និងការជួសជុលជើងសិប្បនិម្មិតដល់ជនពិការដើម្បីបង្ហាញដល់គណៈប្រតិភូ ដែលនឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអង្គរសៀមរាប ស្ដីពីពិភពលោកមួយគ្មានមីន៕

អត្ថបទទនាក់ទង
តាមដានទំព័រអគ្គនាយក

ឯកសារបោះពុម្ព