ថ្ងៃ​អាទិត្យ ទី22 ខែធ្នូ ឆ្នាំ2024

សង្គ្រោះជីវិត និង គាំទ្រការអភិវឌ្ឍន៏នៅកម្ពុជា

spot_img

លោកតាកាយ៉ាម៉ា ជាអតីតៈទាហានជប៉ុនបានចូលរួមបេសកកម្មរបស់UNនៅកម្ពុជាប្រចាំនៅខេត្តតាកែវ និងជាក្រុមទាហានជប៉ុនលេីកទី១ដែលបានបំពេញបេសកកម្មក្រៅប្រទេសបន្ទាប់ពីសង្គ្រាមលោកលេីកទី២។

លោកតាកាយ៉ាម៉ា ជាអតីតៈទាហានជប៉ុនបានចូលរួមបេសកកម្មរបស់UNនៅកម្ពុជាប្រចាំនៅខេត្តតាកែវ និងជាក្រុមទាហានជប៉ុនលេីកទី១ដែលបានបំពេញបេសកកម្មក្រៅប្រទេសបន្ទាប់ពីសង្គ្រាមលោកលេីកទី២។
កាលពីជាង២២ឆ្នាំមុនលោកតាកាយ៉ាម៉ាបានត្រឡប់មកកម្ពុជាជាថ្មីមកបម្រេីការងារជាមួយអង្គភាពសុីម៉ាក់។ នៅពេលអង្គភាពសុីម៉ាក់បង្កេីតគម្រោងបោសសម្អាតមីនសហគមន៍លេីកដំបូងនៅឆ្នាំ២០០៤ នៅឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង។ មូលហេតុជ្រេីសរេីសឃុំតាសែនជាឃុំដំបូងគេនៃគំរោងដោះមីនសហគមន៍នេះ ដោយមូលហេតុឃុំតាសែនកាលណោះស្ថិតដាច់ស្រយាលគ្មានការអភិវឌ្ឍ និងផ្ទៃដីគ្រាប់មីនគ្របដណ្តប់ស្ទេី១០០%។ ក្មេងៗមិនមានសាលារៀនទេ ហើយកូនខ្មែរត្រូវឆ្លងទៅរៀនម្ខាងដីថៃ ដោយថៃមានរថយន្តឆ្លងមកដឹកក្មេងៗទៅរៀននៅសាលារៀនរបស់គេ។
នៅគ្រានោះ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ បានកៀរគរជំនួយសប្បុរសជប៉ុន ចាប់ផ្តេីមសាងសង់សាលារៀន និងអ្នកវិនិយោគជប៉ុនឱ្យជួយបង្កេីតរោងចក្រ។ នៅឆ្នាំ២០០៧ ក៏មានឧបទ្ទវហេតុ ផ្ទុះមីនតោនក្នុងពេលកំពុងប្រតិបត្តិការបណ្តាឱ្យអ្នកឯកទេសដោះមីនចំនួន៧នាក់បានពលីជីវិត។ ចាប់ពេលនោះមកលោកតាកាយ៉ាម៉ាតាំងចិត្តរស់នៅឃុំតាសែន និងបានប្រមែប្រមូលប្រជាពលរដ្ឋអភិវឌ្ឍន៍ដីដោះមីនរួចដេីម្បីកែឆ្នៃផលិតផលកសិកម្មនៅនឹងកន្លែងទៅផលិតផលសម្រេចដូចជាស្រាអង្ករខែ្ម ឬស្រាស្វាយ ឬស្រាពោតជាដេីម។
បច្ចុប្បន្ននេះលោកកាតាយ៉ាម៉ា បាននាំយកស្រាផលិតនៅឃុំតាសែនទៅប្រកួតប្រជែងទទួលបានមេដាយនៅក្រុងប៉ារីសប្រទេសបារាំង និងនៅក្រុងឡុងនៃប្រទេសអង់គ្លេសផងដែរ!!
ទស្សនៈវែងឆ្ងាយ ប្រកបដោយភាពជឿជាក់ និងខែ្មរអាចផលិតបាន!!

អត្ថបទទនាក់ទង
តាមដានទំព័រអគ្គនាយក

ឯកសារបោះពុម្ព