ថ្ងៃ​អាទិត្យ ទី22 ខែធ្នូ ឆ្នាំ2024

សង្គ្រោះជីវិត និង គាំទ្រការអភិវឌ្ឍន៏នៅកម្ពុជា

spot_img

រដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ផ្តល់ជំនួយចំនួន៣,១២០.០០០ដុល្លារអាម៉េរិក (៣,១២លានដុល្លារ)តាមរយ:អង្គការជំនួយប្រជាជនណ័រវេស្ស (NPA)

រដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ផ្តល់ជំនួយចំនួន៣,១២០.០០០ដុល្លារអាម៉េរិក (៣,១២លានដុល្លារ)តាមរយ:អង្គការជំនួយប្រជាជនណ័រវេស្ស (NPA) ដេីម្បីគាំទ្រអង្គភាពសុីម៉ាក់សម្រាប់សកម្មភាពបោសសម្អាតមីននៅខេត្តបន្ទាយមានជ័យនិងខេត្តឧត្តរមានជ័យសម្រាប់រយ:ពេល២ឆ្នាំ(កញ្ញា ២០២៤-សីហា២០២៦)។
នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤នេះ នៅទីបញ្ជាការដ្ឋានCMACភ្នំពេញ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ បានទទួលជួបពិភាក្សាការងារជាមួយលោកHans Risser ប្រធានអង្គការNPA ប្រចាំកម្ពុជា ដែលបានពាំនាំនូវដំណឹងនៃការសម្រេចចិត្តជាផ្លូវការនូវការផ្តល់ជំនួយហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលសារធាណរដ្ឋសហពន្ធ័អាល្លឺម៉ង់គាំទ្រអង្គភាពសុីម៉ាក់ ដែលមានថវិកាសរុបចំនួន៣.១២០.០០០ដុល្លារអាម៉េរិកសម្រាប់រយ:ពេល២ឆ្នាំចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៤-ខែសីហា ឆ្នាំ២០២៦។
ឆ្លៀតឱកាសនេះឯកឧត្តមប្រតិភូ ក៏បានថ្លែងអំណរគុណចំពោះប្រជាជននិងរដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ចំពោះជំនួយមនុស្សធម៌ក្នុងការបោសសម្អាតគ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្គ្រាមនៅកម្ពុជា។
ក្នុងឱកាសនេះដែរ លោកHans ក៏បានបង្ហាញនូវជំហរខិតខំជួយគាំទ្រអភិវឌ្ឍន៍ធនធានមនុស្សតាមសំនូមពររបស់អង្គភាពសុីម៉ាក់និងរួមគ្នាដោះស្រាយបញ្ហាប្រឈមផ្សេងៗជាមួយគ្នា៕

អត្ថបទទនាក់ទង
តាមដានទំព័រអគ្គនាយក

ឯកសារបោះពុម្ព