ថ្ងៃ​អាទិត្យ ទី22 ខែធ្នូ ឆ្នាំ2024

សង្គ្រោះជីវិត និង គាំទ្រការអភិវឌ្ឍន៏នៅកម្ពុជា

spot_img

កិច្ចព្រមព្រៀងស្តីពីការអនុវត្តគម្រោងបោសសម្អាតគ្រាប់មីនមនុស្សធម៌នៅកម្ពុជា ដែលមានហិរញ្ញប្បទានឥតសំណងសរុបចំនួន ៣.១២០.០០០ ដុល្លារអាម៉េរិក។

នៅព្រឹកថ្ងៃសុក្រ ៣រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ ២០២៤ នៅទីបញ្ជាការកណ្តាលCMAC ភ្នំពេញ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ និងលោក Hans Peter Risser ប្រធានអង្គការNPAប្រចាំកម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការអនុវត្តគម្រោងបោសសម្អាតគ្រាប់មីនមនុស្សធម៌នៅកម្ពុជា ដែលមានហិរញ្ញប្បទានឥតសំណងសរុបចំនួន ៣.១២០.០០០ ដុល្លារអាម៉េរិក សម្រាប់រយៈពេល២៤ខែ ចាប់ពីថ្ងៃទី០១ ខែកញ្ញា ២០២៤​ ដល់ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦។
ក្នុងនាមថ្នាក់ដឹកនាំអង្គភាពស៊ីម៉ាក់ ឯកឧត្តម ហេង រតនា សូមថ្លែងអំណរគុណចំពោះប្រជាជន និងរដ្ឋាភិបាលសាធារណរដ្ឋសហពន្ធ័អាឡឺម៉ង់ចំពោះជំនួយមនុស្សធម៌ក្នុងការបោសសម្អាតគ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្គ្រាមនៅកម្ពុជា​។ ក្នុងពេលជាមួយគ្នានេះ​ ឯកឧត្តម ក៏សូមអរគុណថ្នាក់ដឹកនាំអង្គការ NPAទាំងនៅការិយាល័យអូស្លូ​ និងនៅភ្នំពេញ​ ដែលបានខ្នះខ្នែងក្នុងការប្រាស័យទាក់ទងជាមួយរដ្ឋាភិបាលសាធារណរដ្ឋសហពន្ធ័អាឡឺម៉ង់ដើម្បីជួយក្នុងវិស័យសកម្មភាពមីននៅកម្ពុជា​ និងសម្របសម្រួលជាមួយរដ្ឋាភិបាលអាឡឺម៉ង់ក៏សម្រេចផ្តល់ជំនួយនៅថ្ងៃនេះ។​ ជំនួយនេះជាជំនួយថ្មីបន្តសម្រាប់គំរោងដែលមានស្រាប់ដែលកិច្ចប្រតិបត្តិការលើកការបោសសម្អាតគ្រាប់មីននៅខេត្តគោលដៅ រួមមានខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ៕ តាមរយៈការគាំទ្រលើការបន្តគម្រោងនេះ អង្គភាពCMAC និងធ្វើការបោសសម្អាតផ្ទៃដីចម្ការមីន និងគ្រាប់នៅតាមបណ្តាខេត្តដែលនៅជាប់ព្រំដែន កម្ពុជា-ថៃ ដែលមានផ្ទៃដីសរុបចំនួន ២៧.៨៤០.០០០ម៉ែត្រក្រឡា និងអនុវត្តទៅលើការស្រាវជ្រាវ នៅតំបន់តាមព្រំដែន កម្ពុជា-ថៃ។ គម្រោងនេះក៏នឹងចូលរួមចំណែក ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការព្រំដែន រួមចំណែកក្នុងការពង្រឹងសន្តិភាព និងសន្តិសុខក្នុងតំបន់តាមរយៈការស្រាវជ្រាវ និងការបោសសម្អាតតំបន់ចម្ការមីនអាទិភាពតាមព្រំដែន ដែលបានអនុម័តដោយគណៈកម្មាធិការព្រំដែនចម្រុះនិងការរំដោះផ្ទៃដីចម្ការមីនដើម្បី អោយមានសកម្មភាពអភិវឌ្ឍន៍ដល់សហគមន៍ដែលរស់នៅលើ និងក្បែរតំបន់ដែលរងផលប៉ះពាល់ដោយសារគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌសង្រ្គាមទាំងនេះ។

អត្ថបទទនាក់ទង
តាមដានទំព័រអគ្គនាយក

ឯកសារបោះពុម្ព