ថ្ងៃ​អាទិត្យ ទី22 ខែធ្នូ ឆ្នាំ2024

សង្គ្រោះជីវិត និង គាំទ្រការអភិវឌ្ឍន៏នៅកម្ពុជា

spot_img

ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់រវាង អង្គភាពស៊ីម៉ាក់ និង អង្គការអាប៉ូប៉ូ លើគម្រោងសមាហរណកម្មកណ្តុរហិតរកមីន និងសុនខស្រាវជ្រាវបច្ចេកទេស ជាមួយការបោសសម្អាតមីនរបស់ស៊ីម៉ាក់ ក្នុងទំហំទឹកប្រាក់ចំនួន ១៨៥.០១០,២០ ដុល្លារអាម៉េរិក។

ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ នៅទីបញ្ជាការកណ្តាលស៊ីម៉ាក់ភ្នំពេញ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ និងលោក Michael Raine ប្រធានកម្មវិធីអង្គការអាប៉ូប៉ូ ប្រចាំកម្ពុជាបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់រវាង អង្គភាពស៊ីម៉ាក់ និង អង្គការអាប៉ូប៉ូ លើគម្រោងសមាហរណកម្មកណ្តុរហិតរកមីន និងសុនខស្រាវជ្រាវបច្ចេកទេស ជាមួយការបោសសម្អាតមីនរបស់ស៊ីម៉ាក់ ក្នុងទំហំទឹកប្រាក់ចំនួន ១៨៥.០១០,២០ ដុល្លារអាម៉េរិក។

គម្រោងនេះមានរយៈពេល ៦ខែ គិតចាប់ផ្តើមពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ ដល់ថ្ងៃទី៣០ ខែ មិថុនា ឆ្នាំ២០២៥ ដែលប្រតិបត្តិការនៅកងឯកភាពកំចាត់មីនទី ៤ ខេត្តសៀមរាប និងកងឯភភាពកំចាត់មីនទី ៦ ខេត្តព្រះវិហារ ។ ជាមួយជំនួយនេះអង្គភាព ស៊ីម៉ាក់នឹងពង្រាយកម្លាំងបោសសម្អាតមីន សុនខហិតមីន និងកណ្តុរហិតមីន ទៅតាមតំបន់គោលដៅក្នុងផែនការបោស សម្អាតមីនឆ្នាំ២០២៥។

សូមរំលឹកថា អង្គភាពCMAC និងអង្គការ APOPO បានសហប្រតិបត្តិការជាដៃគូជា មួយគ្នាជិត១១ឆ្នាំមកហើយលើកកម្មវិធីបោស សម្អាតមីនដោយកណ្តុរហិតមីននេះ។ ក្នុងរយៈ ពេល១១ឆ្នាំនៃកិច្ចសហប្រតិបត្តិការនេះ អង្គភាពCMAC បានធ្វើបោសសម្អាតផ្ទៃដីបានចំនួនជិត៥.០០០ ហិកតា និងកម្ទេចចោលគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទបានចំនួនប្រមាណ ៥២.៣២៣ គ្រាប់ ។ បន្ថែមពីលេីកិច្ចសហប្រតិបត្តិការបោសសម្អាតមីននៅកម្ពុជា អង្គភាព CMAC និងអង្គការ APOPO ក៏បានពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាដៃគូដទៃទៀត តាមរយៈការបញ្ចូនសុនខហិតមីនរបស់អង្គភាពCMACទៅប្រទេសទួកគី និង បណ្តាប្រទេសនៅអាហ្វ្រិចកណ្តាលជាដេីមជាពិសេសក៏បានសម្រប សម្រួល និង គាំទ្រក្នុងការបញ្ជូនកម្លាំងជំនាញអង្គភាព CMAC ទៅបណ្តាប្រទេសទាំងអស់នោះ ដើម្បីផ្តល់ការហ្វឹកហ្វឺនជំនាញសុនខស្រាវជ្រាវបច្ចេកទេស ហើយក៏មានមន្រ្តីផ្នែកយុទ្ធភណ្ឌមិនទាន់ផ្ទុះបណ្តាប្រទេសទាំងនោះមកហ្វឹកហ្វឺនជំនាញបោសសម្អាតមីននៅអង្គភាព CMAC តាមរយៈអង្គការ APOPO ផងដែរ៕

អត្ថបទទនាក់ទង
តាមដានទំព័រអគ្គនាយក

ឯកសារបោះពុម្ព