ថ្ងៃ​អង្គារ ទី21 ខែមករា ឆ្នាំ2025

សង្គ្រោះជីវិត និង គាំទ្រការអភិវឌ្ឍន៏នៅកម្ពុជា

spot_img
Homeព័ត៌មាន

ព័ត៌មាន

អគ្គស្នងការដ្ឋាននគរបាលជាតិ និងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការហ្វឹកហ្វឺនមន្ត្រីជំនាញបច្ចេកទេសបញ្ជាសុនខ និងការផ្គត់ផ្គង់សុនខជំនាញបច្ចេកទេស

0
អគ្គស្នងការដ្ឋាននគរបាលជាតិ​ និងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការហ្វឹកហ្វឺនមន្ត្រីជំនាញបច្ចេកទេសបញ្ជាសុនខ និងការផ្គត់ផ្គង់សុនខជំនាញបច្ចេកទេស ភ្នំពេញ: ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) កាលពីថ្ងៃទី១៤ ខែមករាឆ្នាំ ២០២៥ នៅទីស្ដីការក្រសួងមហាផ្ទៃ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការលើការហ្វឹកហ្វឺនមន្ត្រីជំនាញបច្ចេកទេសបញ្ជាសុនខនិងការផ្គត់ផ្គង់សុនខជំនាញបច្ចេកទេសដើម្បីកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ជាពិសេសការប្រឆាំងភេរវកម្មនិងគ្រឿងញៀនជាដើម។ នៅក្នុងពិធីចុះហត្ថលេខានេះ...

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រតិបត្តិការឆ្នាំ២០២៤ និងការលើកទិសដៅផែនការសមាហរណកម្មឆ្នាំ២០២៥។

0
កាលពីថ្ងៃសុក្រ ១២រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ នៅទីបញ្ជាការCMACភ្នំពេញ មានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រតិបត្តិការឆ្នាំ២០២៤ និងការលើកទិសដៅផែនការសមាហរណកម្មឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកCMAC។ កិច្ចប្រជុំនេះមានការចូលរួមពីមន្ត្រីជាន់ខ្ពស់មកពីគ្រប់នាយកដ្ឋានជំនាញ និងតាមបណ្តាកងអង្គភាពក្រោមចំណុះជិត១៥០នាក់។ របាយការណ៍សង្ខេបស្តីពីសមិទ្ធផលសំខាន់របស់អង្គភាពក្នុងរយ:ពេល១២ខែ ឆ្នាំ២០២៤ ដូចខាងក្រោម៖-លទ្ធផលប្រតិបត្តិការរំដោះផ្ទៃដី៖ កិច្ចប្រតិបត្តិការបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមរបស់អង្គភាពសម្រេចបានមានជាអាទិ៍៖ បោសសម្អាតផ្ទៃដីចម្ការមីន និងចម្ការគ្រាប់សរុបបានចំនួន១.២៥៦ចម្ការ...

ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់រវាង អង្គភាពស៊ីម៉ាក់ និង អង្គការអាប៉ូប៉ូ លើគម្រោងសមាហរណកម្មកណ្តុរហិតរកមីន និងសុនខស្រាវជ្រាវបច្ចេកទេស ជាមួយការបោសសម្អាតមីនរបស់ស៊ីម៉ាក់ ក្នុងទំហំទឹកប្រាក់ចំនួន ១៨៥.០១០,២០ ដុល្លារអាម៉េរិក។

0
ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ នៅទីបញ្ជាការកណ្តាលស៊ីម៉ាក់ភ្នំពេញ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ និងលោក Michael Raine ប្រធានកម្មវិធីអង្គការអាប៉ូប៉ូ ប្រចាំកម្ពុជាបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់រវាង អង្គភាពស៊ីម៉ាក់ និង អង្គការអាប៉ូប៉ូ លើគម្រោងសមាហរណកម្មកណ្តុរហិតរកមីន និងសុនខស្រាវជ្រាវបច្ចេកទេស ជាមួយការបោសសម្អាតមីនរបស់ស៊ីម៉ាក់ ក្នុងទំហំទឹកប្រាក់ចំនួន ១៨៥.០១០,២០ ដុល្លារអាម៉េរិក។ គម្រោងនេះមានរយៈពេល ៦ខែ...

ទទួលស្វាគមន៍គណៈប្រតិភូមកពីរដ្ឋភាគី និងមិនមែនរដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា ចំនួនប្រមាណ៥៣០នាក់ ដែលបានធ្វើការចុះទស្សនកិច្ចសារមន្ទីរតេជោសន្តិភាព

0
នារសៀលថ្ងៃអាទិត្យ ៩រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសារមន្ទីរតេជោសន្តិភាព ខ្ញុំមានកិត្តិយសទទួលស្វាគមន៍គណៈប្រតិភូមកពីរដ្ឋភាគី និងមិនមែនរដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា ចំនួនប្រមាណ៥៣០នាក់ ដែលបានធ្វើការចុះទស្សនកិច្ចសារមន្ទីរតេជោសន្តិភាព មុនព្រឹត្តិការណ៍ កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ក្នុងសន្និសីទលើកទី៥ស្តីពីការត្រួតពិនិត្យឡើងវិញនូវ អនុសញ្ញាស្តីពីការហាមប្រាម កាប្រើប្រាស់ ការស្តុកទុក ការផលិត ការដឹកជញ្ជូនគ្រាប់មីនប្រឆាំងមនុស្ស...

ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ និង លោកស្រី SHIMADA Tomoko ប្រធាននាយកដ្ឋានកសាងសន្តិភាពនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ទីក្រុងតូក្យូ បានចុះហត្ថលេខាលើកំណត់ហេតុកិច្ចពិភាក្សាស្តីពីគម្រោងពង្រឹងសមត្ថភាពតួនាទីអង្គភាពស៊ីម៉ាក់ដំណាក់កាលទី២

0
នៅរសៀលថ្ងៃចន្ទ ៦រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ នៅទីបញ្ជាការស៊ីម៉ាក់ភ្នំពេញ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ និង លោកស្រី SHIMADA Tomoko ប្រធាននាយកដ្ឋានកសាងសន្តិភាពនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ទីក្រុងតូក្យូ បានចុះហត្ថលេខាលើកំណត់ហេតុកិច្ចពិភាក្សាស្តីពីគម្រោងពង្រឹងសមត្ថភាពតួនាទីអង្គភាពស៊ីម៉ាក់ដំណាក់កាលទី២ ដែលនឹងចាប់អនុវត្តចាប់ពីខែឧសភា...

កិច្ចព្រមព្រៀងស្តីពីការអនុវត្តគម្រោងបោសសម្អាតគ្រាប់មីនមនុស្សធម៌នៅកម្ពុជា ដែលមានហិរញ្ញប្បទានឥតសំណងសរុបចំនួន ៣.១២០.០០០ ដុល្លារអាម៉េរិក។

0
នៅព្រឹកថ្ងៃសុក្រ ៣រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ ២០២៤ នៅទីបញ្ជាការកណ្តាលCMAC ភ្នំពេញ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ និងលោក Hans Peter Risser ប្រធានអង្គការNPAប្រចាំកម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការអនុវត្តគម្រោងបោសសម្អាតគ្រាប់មីនមនុស្សធម៌នៅកម្ពុជា ដែលមានហិរញ្ញប្បទានឥតសំណងសរុបចំនួន ៣.១២០.០០០ ដុល្លារអាម៉េរិក...

សារមន្ទីរតេជោសន្តិភាពទទួលស្វាគមន៍នាវាដឹកជញ្ជូនគ្រាប់ក្នុងសម័យសង្គ្រាមកាលពី៥០ឆ្នាំ ដែលបានផ្ទុះលិចនៅបាតទន្លេមេគង្គ

0
សារមន្ទីរតេជោសន្តិភាពទទួលស្វាគមន៍នាវាដឹកជញ្ជូនគ្រាប់ក្នុងសម័យសង្គ្រាមកាលពី៥០ឆ្នាំ ដែលបានផ្ទុះលិចនៅបាតទន្លេមេគង្គក្រុមការងារសារមន្ទីរតេជោសន្តិភាព ក្រោមការចង្អុលបង្ហាញដោយផ្ទាល់ ពីសំណាក់ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានរង់ចាំស្វាគមន៍នាវាដឹកជញ្ជូនគ្រាប់ក្នុងសម័យសង្គ្រាមដែលបានបាញ់លិចនៅបាតទន្លេមេគង្គ ដែលត្រូវបានគេជឿជាក់ថាប្រហែលជាត្រូវបានស្ទាក់បាញ់ឱ្យឆេះ ហើយបានលិចទៅបាតទន្លេមេគង្គ ត្រូវបានរកឃើញ និងស្រង់មកលើគោកវិញ។កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ នាវាដឹកជញ្ជូនគ្រាប់ដែលបានស្រង់ចេញពីទន្លេ ត្រូវបានបានដឹកពីកំពង់ផែភ្នំពេញ មកដាក់តាំងបង្ហាញនៅសារមន្ទីរតេជោសន្តិភាពដែលមានទីតាំងស្ថិតនៅស្រុកបាគង ខេត្តសៀមរាប។ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់បានបញ្ជាក់ថា នាវានេះអាចត្រូវបានពួនស្ទាក់បាញ់ពន្លិច...

រដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ផ្តល់ជំនួយចំនួន៣,១២០.០០០ដុល្លារអាម៉េរិក

0
រដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ផ្តល់ជំនួយចំនួន៣,១២០.០០០ដុល្លារអាម៉េរិក (៣,១២លានដុល្លារ)តាមរយ:អង្គការជំនួយប្រជាជនណ័រវេស្ស (NPA) ដេីម្បីគាំទ្រអង្គភាពសុីម៉ាក់សម្រាប់សកម្មភាពបោសសម្អាតមីននៅខេត្តបន្ទាយមានជ័យនិងខេត្តឧត្តរមានជ័យសម្រាប់រយ:ពេល២ឆ្នាំ(កញ្ញា ២០២៤-សីហា២០២៦)។នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤នេះ នៅទីបញ្ជាការដ្ឋានCMACភ្នំពេញ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ បានទទួលជួបពិភាក្សាការងារជាមួយលោកHans Risser ប្រធានអង្គការNPA ប្រចាំកម្ពុជា ដែលបានពាំនាំនូវដំណឹងនៃការសម្រេចចិត្តជាផ្លូវការនូវការផ្តល់ជំនួយហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលសារធាណរដ្ឋសហពន្ធ័អាល្លឺម៉ង់គាំទ្រអង្គភាពសុីម៉ាក់ ដែលមានថវិកាសរុបចំនួន៣.១២០.០០០ដុល្លារអាម៉េរិកសម្រាប់រយ:ពេល២ឆ្នាំចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៤-ខែសីហា ឆ្នាំ២០២៦។ឆ្លៀតឱកាសនេះឯកឧត្តមប្រតិភូ ក៏បានថ្លែងអំណរគុណចំពោះប្រជាជននិងរដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ចំពោះជំនួយមនុស្សធម៌ក្នុងការបោសសម្អាតគ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្គ្រាមនៅកម្ពុជា។ក្នុងឱកាសនេះដែរ...

រដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ផ្តល់ជំនួយចំនួន៣,១២០.០០០ដុល្លារអាម៉េរិក (៣,១២លានដុល្លារ)តាមរយ:អង្គការជំនួយប្រជាជនណ័រវេស្ស (NPA)

0
រដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ផ្តល់ជំនួយចំនួន៣,១២០.០០០ដុល្លារអាម៉េរិក (៣,១២លានដុល្លារ)តាមរយ:អង្គការជំនួយប្រជាជនណ័រវេស្ស (NPA) ដេីម្បីគាំទ្រអង្គភាពសុីម៉ាក់សម្រាប់សកម្មភាពបោសសម្អាតមីននៅខេត្តបន្ទាយមានជ័យនិងខេត្តឧត្តរមានជ័យសម្រាប់រយ:ពេល២ឆ្នាំ(កញ្ញា ២០២៤-សីហា២០២៦)។នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤នេះ នៅទីបញ្ជាការដ្ឋានCMACភ្នំពេញ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ បានទទួលជួបពិភាក្សាការងារជាមួយលោកHans Risser ប្រធានអង្គការNPA ប្រចាំកម្ពុជា ដែលបានពាំនាំនូវដំណឹងនៃការសម្រេចចិត្តជាផ្លូវការនូវការផ្តល់ជំនួយហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលសារធាណរដ្ឋសហពន្ធ័អាល្លឺម៉ង់គាំទ្រអង្គភាពសុីម៉ាក់ ដែលមានថវិកាសរុបចំនួន៣.១២០.០០០ដុល្លារអាម៉េរិកសម្រាប់រយ:ពេល២ឆ្នាំចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៤-ខែសីហា ឆ្នាំ២០២៦។ឆ្លៀតឱកាសនេះឯកឧត្តមប្រតិភូ ក៏បានថ្លែងអំណរគុណចំពោះប្រជាជននិងរដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ចំពោះជំនួយមនុស្សធម៌ក្នុងការបោសសម្អាតគ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្គ្រាមនៅកម្ពុជា។ក្នុងឱកាសនេះដែរ...

លោកតាកាយ៉ាម៉ា ជាអតីតៈទាហានជប៉ុនបានចូលរួមបេសកកម្មរបស់UNនៅកម្ពុជាប្រចាំនៅខេត្តតាកែវ និងជាក្រុមទាហានជប៉ុនលេីកទី១ដែលបានបំពេញបេសកកម្មក្រៅប្រទេសបន្ទាប់ពីសង្គ្រាមលោកលេីកទី២។

0
លោកតាកាយ៉ាម៉ា ជាអតីតៈទាហានជប៉ុនបានចូលរួមបេសកកម្មរបស់UNនៅកម្ពុជាប្រចាំនៅខេត្តតាកែវ និងជាក្រុមទាហានជប៉ុនលេីកទី១ដែលបានបំពេញបេសកកម្មក្រៅប្រទេសបន្ទាប់ពីសង្គ្រាមលោកលេីកទី២។កាលពីជាង២២ឆ្នាំមុនលោកតាកាយ៉ាម៉ាបានត្រឡប់មកកម្ពុជាជាថ្មីមកបម្រេីការងារជាមួយអង្គភាពសុីម៉ាក់។ នៅពេលអង្គភាពសុីម៉ាក់បង្កេីតគម្រោងបោសសម្អាតមីនសហគមន៍លេីកដំបូងនៅឆ្នាំ២០០៤ នៅឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង។ មូលហេតុជ្រេីសរេីសឃុំតាសែនជាឃុំដំបូងគេនៃគំរោងដោះមីនសហគមន៍នេះ ដោយមូលហេតុឃុំតាសែនកាលណោះស្ថិតដាច់ស្រយាលគ្មានការអភិវឌ្ឍ និងផ្ទៃដីគ្រាប់មីនគ្របដណ្តប់ស្ទេី១០០%។ ក្មេងៗមិនមានសាលារៀនទេ ហើយកូនខ្មែរត្រូវឆ្លងទៅរៀនម្ខាងដីថៃ ដោយថៃមានរថយន្តឆ្លងមកដឹកក្មេងៗទៅរៀននៅសាលារៀនរបស់គេ។នៅគ្រានោះ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ បានកៀរគរជំនួយសប្បុរសជប៉ុន ចាប់ផ្តេីមសាងសង់សាលារៀន និងអ្នកវិនិយោគជប៉ុនឱ្យជួយបង្កេីតរោងចក្រ។ នៅឆ្នាំ២០០៧ ក៏មានឧបទ្ទវហេតុ ផ្ទុះមីនតោនក្នុងពេលកំពុងប្រតិបត្តិការបណ្តាឱ្យអ្នកឯកទេសដោះមីនចំនួន៧នាក់បានពលីជីវិត។ ចាប់ពេលនោះមកលោកតាកាយ៉ាម៉ាតាំងចិត្តរស់នៅឃុំតាសែន...

អង្គភាពស៊ីម៉ាក់បិទវគ្គហ្វឹកហ្វឺនអ្នកជំនាញបោសសម្អាតមីនអ៊ុយក្រែន ស្តីពីការប្រើប្រាស់គ្រឿងចក្រវាយកម្ទេចមីនក្នុងកិច្ចប្រតិបត្តិការបោសសម្អាតមីនមនុស្សធម៌ដល់អង្គភាពផ្តល់សេវាកម្មរដ្ឋក្នុងគ្រាអាសន្នសម្រាប់ប្រទេសអ៊ុយក្រែន

0
អង្គភាពស៊ីម៉ាក់បិទវគ្គហ្វឹកហ្វឺនអ្នកជំនាញបោសសម្អាតមីនអ៊ុយក្រែន ស្តីពីការប្រើប្រាស់គ្រឿងចក្រវាយកម្ទេចមីនក្នុងកិច្ចប្រតិបត្តិការបោសសម្អាតមីនមនុស្សធម៌ដល់អង្គភាពផ្តល់សេវាកម្មរដ្ឋក្នុងគ្រាអាសន្នសម្រាប់ប្រទេសអ៊ុយក្រែន៖នៅសណ្ឋាគារបុរីអង្គរខេត្តសៀមរាប នារសៀលថ្ងៃទី២០ខែសីហាឆ្នាំ២០២៤ អង្គភាពស៊ីម៉ាក់ បានរៀបចំពិធីបិទវគ្គហ្វឹកហ្វឺនស្តីពីការប្រើប្រាស់គ្រឿងចក្រវាយកម្ទេចមីនក្នុងកិច្ចប្រតិបត្តិការបោសសម្អាតមីនមនុស្សធម៌ដល់អង្គភាពផ្តល់សេវាកម្មរដ្ឋក្នុងគ្រាអាសន្នសម្រាប់ប្រទេសអ៊ុយក្រែន(SESU) ដែលគាំទ្រដោយរដ្ឋាភិបាលជប៉ុនតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ក្រោមអធិបតីភាព ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) និង លោកស្រី អេរិ កូមុកៃ (Eri Komukai) ទីប្រឹក្សាជាន់ខ្ពស់នៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ប្រចាំទីក្រុងតូក្យូ។យោងតាមរបាយការណ៍ហ្វឹកហ្វឺន អានដោយឯកឧត្តម ផាត ភារៈ...

នៅសារមន្ទីរតេជោសន្តិភាព ខេត្តសៀមរាប មានរៀបចំកិច្ចប្រជុំ ដើម្បីត្រៀមខ្លួនក្នុងការចូលរួមព្រឹត្តការណ៍ដ៏សំខាន់មួយ ស្តីពីពិភពលោកមួយដែលគ្មានមីន នៃរដ្ឋភាគីអនុសញ្ញា អូតាវ៉ា ឆ្នាំ២០២៤ ដែលមានការចូលរួមរបស់មន្ត្រីថ្នាក់ដឹកនាំជាន់ពីគ្រប់កងឯកភាព និងនាយកដ្ឋានជំនាញពាក់ព័ន្ធនៃអង្គភាពស៊ីម៉ាក់ ដែលដឹកនាំដោយឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា។

0
នៅថ្ងៃពុធ ២រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ នៅសារមន្ទីរតេជោសន្តិភាព ខេត្តសៀមរាប មានរៀបចំកិច្ចប្រជុំ ដើម្បីត្រៀមខ្លួនក្នុងការចូលរួមព្រឹត្តការណ៍ដ៏សំខាន់មួយ ស្តីពីពិភពលោកមួយដែលគ្មានមីន នៃរដ្ឋភាគីអនុសញ្ញា អូតាវ៉ា ឆ្នាំ២០២៤ ដែលមានការចូលរួមរបស់មន្ត្រីថ្នាក់ដឹកនាំជាន់ពីគ្រប់កងឯកភាព និងនាយកដ្ឋានជំនាញពាក់ព័ន្ធនៃអង្គភាពស៊ីម៉ាក់ ដែលដឹកនាំដោយឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា។កិច្ចប្រជុំនេះនៅថ្ងៃនេះ...
តាមដានទំព័រអគ្គនាយក

ពត៏មានដែលអានច្រើន