ដំណឹងជ្រើសរើសបសុពេទ្យ
មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) ត្រូវការជ្រើសរើសបុគ្គលិកផ្នែកបសុពេទ្យចំនួនមួយ រូបប្រចាំគម្រោងកម្មវិធីសុនខ ដែលមានទីតាំងនៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពមីន (ខេត្តកំពង់ឆ្នាំង) ដើម្បីបំពេញ មុខតំណែងទំនេរ ។
លក្ខខណ្ឌជ្រើសរើសៈ
- មានបរិញ្ញាបត្រកសិកម្មឬជានិស្សិតដែលបានបញ្ចប់ការសិក្សា ផ្នែកវិទ្យាសាស្រ្តនិងវេជ្ជសាស្ត្របសុសត្វ ។
- ធ្លាប់មានបទពិសោធន៍ការងារផ្នែកបសុពេទ្យ ពិសេសការថែទាំព្យាបាលសុនខ យ៉ាងតិច២ឆ្នាំ ។
- មានអាយុចាប់ពី២០ ដល់៤០ឆ្នាំ ។
- មានចំណូលចិត្តនិងយកចិត្តទុកដាក់ជាមួយសុនខ ទាំងផ្នែកអនាម័យនិងសុខភាពសុនខ ។
- អាចចុះធ្វើការតាមបណ្តាលខេត្តនានាបាន ដើម្បីត្រួតពិនិត្យនិងព្យាបាលសុនខរបស់ស៊ីម៉ាក់ ។
- ត្រូវមានចំណេះដឹងផ្នែកភាសាអង់គ្លេស ។
- មានចំណេះដឹងផ្នែកកំព្យូទ័រ (Microsoft Office Word/Excel) ដែលអាចបំពេញការងារដូចជា របាយការណ៍គ្រប់គ្រងសំភារៈបរិក្ខា ។ល។
- ត្រូវមានកាយសម្បទានិងសុខភាពល្អ ។
- ចេះបើកបររថយន្តនិងមានប័ណ្ណបើកបរ (ជាការប្រសើរ)
បេក្ខជនទាំងពីរភេទដែលមានចំណាប់អារម្មរណ៍នឹងការងារនេះ សូមផ្ញើប្រវត្តិរូបសង្ខេប (CV) ដោយមាន លិខិតអម (Cover Letter)ត្រឹមត្រូវ មកជូនស៊ីម៉ាក់តាមអាសយដ្ឋានដូចខាងក្រោម៖
- នាយកដ្ឋានផ្គត់ផ្គង់/ធនធានមនុស្ស ទីបញ្ជាការស៊ីម៉ាក់ភ្នំពេញ (វិថីឌួងងៀប, ភូមិគោក ចំបក់, សង្កាត់ចោមចៅ, ខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ) ។
- ការិយាល័យរដ្ឋបាលគ្រប់កងឯកភាពស៊ីម៉ាក់ ។
- តាមអ៊ីម៉ែល: huotseila@cmac.gov.kh
កាលបរិច្ឆេទទទួលពាក្យៈ
ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ រហូតដល់ថ្ងទី៣០ ខែតុលា ឆ្នាំ២០១៥ វេលាម៉ោង ៤ រសៀល ។
ទំនាក់ទំនងពត៌មានបន្ថែមៈ
- លេខទូរស័ព្ទ: ០៧៨ ៨០០ ៩០៨
- អ៊ីម៉ែល: huotseila@cmac.gov.kh