25 កក្កដា 2025
ទាហានថៃបានប្រេីប្រាស់គ្រាប់បែកចង្កោម តាមរយៈគ្រាប់កាំភ្លេីង១៥៥មម ដែលបាញ់ពីកាំភ្លេីងធំប្រភេទ (M758 ATMG 155 mm)
នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥នេះ នៅសមរភូមិមុខនៃសង្គ្រាមឈ្លានពានរបស់សៀមលេីព្រំដែនបូរណភាពទឹកដីខ្មែរនោះ ពួកទ័ពសៀមបានប្រេីប្រាស់គ្រាប់បែកចង្កោម តាមរយៈគ្រាប់កាំភ្លេីង១៥៥មម ដែលបាញ់ពីកាំភ្លេីងធំប្រភេទ (M758 ATMG 155 mm)បាញ់បានចម្ងាយប្រមាណ៤០គ.ម។
ក្នុងគ្រាប់ផ្លោង១៥៥មមមួយគ្រាប់ មានកូនគ្រាប់បែកចង្កោមចំនួន៥៦គ្រាប់ ដែលគ្រាប់កាំភ្លេីងធំប្រភេទនេះស្ថិតនៅក្រោមការហាមឃាត់នៃអនុសញ្ញាគ្រាប់បែកចង្កោមអន្តរជាតិអូស្លូ! បច្ចុប្បន្ននេះមានប្រទេស១២៤ជាសមាជិករដ្ឋភាគី! ទង្វេីរបស់សៀមនេះជាការរំលោភអនុសញ្ញាអន្តរជាតិយ៉ាងធ្ងន់ធ្ងរបំផុត!! ។
(ខាងក្រោមនេះជារូបភាពដែលអង្គភាពCMACធ្លាប់ធ្វេីការស៊េីបអង្កេតកាលសង្គ្រាមជាមួយសៀមក្នុងឆ្នាំ២០០៨នៅទិសប្រាសាទព្រះវិហារ។)