ព័ត៌មាន

10 មីនា 2026

ជំនួបពិភាក្សាកាងារស្តីពីកិច្ចសហប្រតិបត្តិការនិងការទទួលយកនូវសំណង់អគារជំនួយរបស់រដ្ឋាភិបាលជប៉ុន

នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦នេះ នៅទីបញ្ជាការCMAC ភ្នំពេញ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកCMAC បានទទួលជួបពិភាក្សាការងារជាមួយលោក Mr. SANUI KAZUMASAប្រធានទីភ្នាក់ងារកិច្ចសហប្រតិបតិ្តការអន្តរជាតិជប៉ុនJICAប្រចាំកម្ពុជា និងលោក Yushihiro ABEព្រមទាំងលោក Kento Hijikawa តំណាងស្ថានទូតជប៉ុនប្រចាំកម្ពុជា និងសហការី។

ការពិភាក្សាសំដៅពង្រឹងកិច្ចសហប្រតិបត្តិការនិងការទទួលយកនូវសំណង់អគារជំនួយរបស់រដ្ឋាភិបាលជប៉ុនជាពិសេសអគារសន្តិភាពដែលមានរាងជាគ្រាប់មីនប្រឆាំងមនុស្សធំជាងគេលើពិភពលោក ដែលជាតំណាងនៃការប្តេជ្ញាចិត្តនៃរដ្ឋាភិបាលនិងប្រជាជននៃប្រទេសទាំង២ក្នុងការអនុវត្តដោយម៉ឺម៉ាត់នៃអនុសញ្ញាអន្តរជាតិអូតាវ៉ា។ ទន្ទឹមនឹងនេះអគារនេះត្រូវបានកសាងឡើងដើម្បីពង្រឹងសមត្ថភាពធនធានមនុស្សក្នុងវិស័យមីននិងផ្សព្វផ្សាយនូវវប្បធម៌សន្តិភាពសម្រាប់មនុស្សជាតិ។

សូមបញ្ជាក់ថា អង្គភាពCMACប្តេជ្ញាខិតខំរៀបចំសារមន្ទីរនេះស្របតាមគោលដៅរបស់គម្រោងដោយលើកកម្ពស់ការផ្សព្វផ្សាយវប្បធម៌សន្តិភាព និងកិច្ចសហប្រតិបត្តិការមិត្តភាពល្អ៕