ការដោះមីនដោយដៃ សម្ដៅលើកិច្ចការរំដោះគ្រាប់មីន ដែលអ្នកដោះមីនប្រើម៉ាស៊ីនរាវរកមីនរបស់ពួកគេ ដើម្បីស្វែងរកគ្រាប់មីន យុទ្ធភណ្ឌមិនទាន់ផ្ទុះ ឬវត្ថុសង្ស័យផ្សេងទៀតនៅក្រោមដី និងក្រោមទឹក។ ប្រសិនបើរកឃើញ អ្នកដោះមីននឹងរុករកដោយប្រុងប្រយ័ត្ន ដើម្បីដកគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ឬវត្ថុទាំងនោះដោយដៃរបស់ពួកគេ។
ចាប់តាំងពីការបង្កើតឡើងក្នុងខែមិថុនា ឆ្នាំ1992 ផលិតភាពនៃការបោសសម្អាតរបស់ CMAC ជាមធ្យមបានចំនួនប្រហែល 12គីឡូម៉ែត្រការ៉េ ក្នុងមួយឆ្នាំ ហើយអត្រានេះបានកើនឡើងជិតទ្វេដងដល់ 22គីឡូម៉ែត្រការ៉េ ក្នុងឆ្នាំ2005 ដោយសារតែការមកដល់ និងការអនុវត្តការដោះមីនដោយប្រើគ្រឿងចក្រ ហើយបានកើនឡើងបន្ថែមទៀតក្នុងឆ្នាំបន្តបន្ទាប់ទៀតដល់ប្រហែល 40គីឡូម៉ែត្រការ៉េ ក្នុងមួយឆ្នាំរហូតមកដល់ឆ្នាំ2009។ ដូច្នេះហើយ វាជាភស្តុតាងដែលបញ្ជាក់ថា ការប្រើប្រាស់គ្រឿងចក្រដើម្បីដោះមីន អាចបង្កើនល្បឿនការងាររបស់អ្នកដោះមីនដោយដៃ និងធ្វើឱ្យវាមានសុវត្ថិភាពជាងមុន ដែលទាំងនេះជាមូលហេតុ បណ្ដាលឲ្យល្បឿននៃការបោសសម្អាត មានការកាន់ឡើងយ៉ាងខ្លាំង។
ក្នុងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូជាមួយម្ចាស់ជំនួយ និងការអភិវឌ្ឍន៍
ដៃគូ CMAC បាននាំយកមកនូវសត្វដែលអាចមានសមត្ថភាពក្នុងការហិតរាវរកមីន មកដាក់បញ្ចូលជាមួយក្រុមដោះមីនដោយដៃដែលមានស្រាប់ ដើម្បីពន្លឿនប្រសិទ្ធភាព និងផលិតភាពក្នុងប្រទេសកម្ពុជា។ រហូតមកដល់ពេលនេះ CMAC បានបែងចែកប្រភេទសត្វរាវរកមីនរបស់ខ្លួនជាពីរប្រភេទគឺ សត្វសុនខហិតរាវរកមីន (MDD) និងសត្វកណ្ដុរហិតរាវរកមីន (MDR) ។
ចាប់តាំងពីការបង្កើតឡើងក្នុងខែមិថុនា ឆ្នាំ1992 ផលិតភាពនៃការបោសសម្អាតរបស់ CMAC ជាមធ្យមបានចំនួនប្រហែល 12គីឡូម៉ែត្រការ៉េ ក្នុងមួយឆ្នាំ ហើយអត្រានេះបានកើនឡើងជិតទ្វេដងដល់ 22គីឡូម៉ែត្រការ៉េ ក្នុងឆ្នាំ2005 ដោយសារតែការមកដល់ និងការអនុវត្តការដោះមីនដោយប្រើគ្រឿងចក្រ ហើយបានកើនឡើងបន្ថែមទៀតក្នុងឆ្នាំបន្តបន្ទាប់ទៀតដល់ប្រហែល 40គីឡូម៉ែត្រការ៉េ ក្នុងមួយឆ្នាំរហូតមកដល់ឆ្នាំ2009។ ដូច្នេះហើយ វាជាភស្តុតាងដែលបញ្ជាក់ថា ការប្រើប្រាស់គ្រឿងចក្រដើម្បីដោះមីន អាចបង្កើនល្បឿនការងាររបស់អ្នកដោះមីនដោយដៃ និងធ្វើឱ្យវាមានសុវត្ថិភាពជាងមុន ដែលទាំងនេះជាមូលហេតុ បណ្ដាលឲ្យល្បឿននៃការបោសសម្អាត មានការកាន់ឡើងយ៉ាងខ្លាំង។
សត្វកណ្ដុរហិតមីន (MDR) គឺជាមធ្យោបាយវិធីសាស្រ្តថ្មី សម្រាប់ប្រតិបត្តិការបោសសម្អាតរបស់CMAC ។ សត្វកណ្ដុរមានដើមកំណើតនៅ សាធារណរដ្ឋតង់ហ្សានី ដែលជាប្រទេសអាហ្វ្រិកខាងកើតជាប់នឹងមហាសមុទ្រឥណ្ឌា។ មានសត្វកណ្ដុរហិតមីនចំនួន 15ក្បាល បានមកដល់ប្រទេសកម្ពុជាជាលើកដំបូង នៅថ្ងៃទី 27 ខែមេសា ឆ្នាំ2015 ហើយសត្វកណ្ដុរហិតរាវរកមីនជាច្រើនទៀត បានមកដល់ក្នុងឆ្នាំបន្តបន្ទាប់ទៀត។
គិតត្រឹមខែធ្នូ ឆ្នាំ2023 CMACសហការជាមួយAPOPO បានដាក់ពង្រាយសត្វកណ្តុរចំនួន 42ក្បាល និងបញ្ចូលទៅក្នុងក្រុមសត្វកណ្ដុរហិតមីនចំនួន 3ក្រុម (ដែលក្នុងនោះមានបុគ្គលិកកាន់សត្វកណ្ដុរហិតមីនចំនួន 10នាក់) ដើម្បីធ្វើការបោសសម្អាតនៅខេត្តព្រះវិហារ (កងឯកភាពកម្ចាត់មីនទី6) និងខេត្តសៀមរាប (កងឯកភាពកម្ចាត់មីនទី4)។ ក្រុមការងារសត្វកណ្ដុរហិតរាវរកមីន ទាំងបីក្រុមបានធ្វើការលើផ្ទៃដីសរុបចំនួន 16,165,676 ម៉ែត្រការ៉េ ដោយបានរកឃើញ និងរំដោះគ្រាប់មីនចំនួន 667គ្រាប់ យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន 592គ្រាប់ និងគ្រាប់បែកចង្កោមចំនួន 60គ្រាប់។ សមិទ្ធិផលបោសសម្អាតដែលធ្វើឡើងដោយក្រុមសត្វកណ្ដុរហិតរាវរកមីន បានផ្តល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋចំនួន 3,834គ្រួសារ ស្មើនឹង 14,967នាក់។
ការកម្ទេចយុទ្ធភណ្ឌមិនទាន់ផ្ទុះ (EOD) គឺជាសកម្មភាពដែលធ្វើឡើង ដើម្បីលុបបំបាត់នូវ ជាតិផ្ទុះដែលបង្កគ្រោះថ្នាក់។ ហើយផ្នែកការកម្ទេចយុទ្ធភណ្ឌមិនទាន់ផ្ទុះ អាចត្រូវបានរកឃើញថាធ្វើការបោសសម្អាតជាច្រើន។ ទោះជាយ៉ាងណាក៏ដោយ ការកម្ទេចយុទ្ធភណ្ឌមិនទាន់ផ្ទុះ សម្ដៅទៅលើ ការកម្ទេចចោលនូវកាកសំណល់ជាតិផ្ទុះពីសង្គ្រាម (ERW) ដែលត្រូវបានរកឃើញដោយផ្នែកផ្សេងទៀតនៃសកម្មភាពកម្ចាត់មីនដូចជា ការបោសសម្អាតតំបន់សមរភូមិ (BAC) ឬការដោះមីន។ ការកម្ទេចយុទ្ធភណ្ឌមិនទាន់ អាចអន្តរាគមន៍តាមរយៈសំណើជនស៊ីវិល ដែលបានរកឃើញវត្ថុផ្ទុះផងដែរ ហើយអាចនឹងត្រូវបានកម្ទេចនៅក្នុងទីតាំងរកឃើញផ្ទាល់តែម្ដង ឬដោយមធ្យោបាយសុវត្ថិភាពដឹកជញ្ជូនតាមរយៈការប្រើបច្ចេកទេសផ្សេងៗ។
កងឯកភាពបោសសម្អាតមីនដើម្បីអភិវឌ្ឍន៍ (DDU) មានទីតាំងនៅ ភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ដែលមានទីតាំងក្នុងវិទ្យាស្ថានបច្ចេកទេសសកម្មភាពមីន (TIMA)។ វាត្រូវបានបង្កើតឡើងក្នុងគោលបំណង ផ្តល់ការគាំទ្រដល់គម្រោងអភិវឌ្ឍន៍នៅទូទាំងប្រទេសកម្ពុជា។ ក្រុមរបស់ពួកគេមានការប្តេជ្ញាចិត្ត ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកពាក់ព័ន្ធនានា រួមទាំងរាជរដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាល (NGOs) និងអង្គភាពឯកជន។ បុគ្គលិកដែលខិតខំប្រឹងប្រែងរបស់កងឯកភាពបោសសម្អាតមីនដើម្បីអភិវឌ្ឍន៍ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការកំណត់អត្តសញ្ញាណ និងលុបបំបាត់អាវុធគ្រោះថ្នាក់ ដោយធានាសុវត្ថិភាពជូនសហគមន៍។
ក្នុងឆ្នាំ2013 អង្គភាពពិសេសនៃប្រតិបត្តិការក្រោមទឹក (SUUO) ត្រូវបានបង្កើតឡើង ដោយ CMAC គឺជាប្រការដ៏សំខាន់មួយ ក្នុងការលើកកម្ពស់សុវត្ថិភាព និងសន្តិសុខផ្លូវទឹកក្នុងប្រទេស។ ដោយមានការគាំទ្រដ៏សំខាន់ផ្នែកបច្ចេកទេស ពីរដ្ឋាភិបាលសហរដ្ឋអាមេរិក ក្នុងដំណាក់កាលបណ្តុះបណ្តាលដំបូងរបស់ខ្លួន អង្គភាពពិសេសនៃប្រតិបត្តិការក្រោមទឹក បានអភិវឌ្ឍយ៉ាងរឹងមាំនូវ
សមត្ថភាព និងជំនាញរបស់ខ្លួន។ ក្រោយមកអង្គភាពត្រូវបានប្រគល់ការទទួលខុសត្រូវ ដោយរាជរដ្ឋាភិបាលកម្ពុជា ជាមួយនឹងទំនួលខុសត្រូវសំខាន់ក្នុងការអនុវត្ត
ប្រតិបត្តិការបោសសម្អាតក្រោមទឹកគ្របដណ្តប់ដោយភាពស្មុគស្មាញ ដោយទទួលបានមកវិញនូវ ការរកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្រោមទឹក (UXO) និងគ្រឿងអាវុធយុទ្ធភណ្ឌដែលគេបោះបង់ចោល (AXO) ការស្វែងរក និងការបោសសម្អាតផ្សេងៗដូចជា កប៉ាល់ដែលបានលិច ស្ពានដែលបានបាក់ ការប្រមូលភ័ស្តុតាងផ្សេងៗ ការទាញយកកប៉ាល់ដែលជាប់គាំង ការសង្គ្រោះយន្តហោះដែលបានធ្លាក់ រចនាសម្ព័ន្ធដែលបានខូចខាត និងការរុករកសង្គ្រោះមនុស្ស ព្រមទាំងបេសកកម្មសង្គ្រោះឯកជនដទៃទៀត។
កម្មវិធីការកាត់បន្សាបជាតិផ្ទុះ (EHP) ត្រូវបានបង្កើតឡើងតាំងពីថ្ងៃទី01 ខែមីនា
ឆ្នាំ២០០៥ ក្រោមកិច្ចសហប្រតិបត្តិការរវាង CMAC និង Golden West។ ទាក់ទងនឹងកម្មវិធី ហិរញ្ញវត្ថុ
និងគាំទ្របច្ចេកទេស គឺក្រោមជំនួយសហរដ្ឋអាមេរិកតាមរយៈមូលនិធិមនុស្សធម៌ Golden West ដែលមានគោលបំណងប្រមូលយុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទទាំងអស់ពីCMAC ពីអង្គភាពដោះមីន អង្គការដោះមីន សហគមន៍ទាំងឡាយ ព្រមជាមួយគ្នានឹងគ្រាប់ទំលាក់ដែលខូចនៅក្នុងឃ្លាំងរបស់កងយោធពលខេមរភូមិន្ទ និងឃ្លាំងរបស់អគ្គស្នងការនគរបាលជាតិ ដើម្បីកែច្នៃជាគ្រឿងផ្ទុះសារជាថ្មី សម្រាប់ប្រើប្រាស់ ដើម្បីបំផ្ទុះគ្រាប់មីន ឬគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលមិនអាចជីកគាស់បាន ឬមិនអាចដឹកជញ្ជូនទៅកាន់ទីទួលសុវត្ថិភាពបាន។
ពិព័ណ៌នា | ចំនួនរំពឹងទុក ដែលបានប្រើប្រាស់ក្នុងប្រទេសកម្ពុជា | ចំនួនដែលត្រូវបានបំផ្លាញ |
---|---|---|
គ្រាប់មីន | 4-6 លាន |
602.289គ្រាប់ ដោយCMAC 603.415គ្រាប់ ដោយប្រតិបត្តិករផ្សេងទៀត |
គ្រាប់ទំលាក់ គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ (UXO) អាវុធដែលត្រូវបានបោះបង់ចោល (AXO) |
4.038.365 តោន |
2.444.961 របស់ CMAC 660.632 ធាតុដោយប្រតិបត្តិករផ្សេងទៀត។ |
ពិព័ណ៌នា | តំបន់រំពឹងទុក ដែលនៅសេសសល់ ក្នុងប្រទេសកម្ពុជា | តំបន់ដែលត្រូវបានសម្អាត |
---|---|---|
គ្រាប់មីន | ប្រហែល1.204គីឡូម៉ែត្រការ៉េ |
1.746គីឡូម៉ែត្រការ៉េ ដោយ CMAC 1.278គីឡូម៉ែត្រការ៉េ ដោយប្រតិបត្តិករផ្សេងទៀត |
គ្រាប់ទំលាក់ គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ (UXO) អាវុធដែលត្រូវបានបោះបង់ចោល (AXO) |
ប្រហែល៦៥២គីឡូម៉ែត្រការ៉េ |
គិតត្រឹមខែធ្នូ ឆ្នាំ2023