ការហ្វឹកហ្វឺន

វិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន (TIMA)

មានតួនាទីជួយសម្របសម្រួល
បេសកកម្មរបស់មជ្ឈមណ្ឌលហ្វឹកហ្វឺន ពោលគឺការគ្រប់គ្រង ការអភិវឌ្ឍ និងផ្តល់ជូននូវការបណ្តុះបណ្តាលប្រកបដោយគុណភាព ដើម្បីរក្សាបាននូវសមត្ថភាពការងារប្រតិបត្តិការរវាង CMAC និងអង្គការមនុស្សធម៌ក្រៅរដ្ឋាភិបាលក្នុងប្រទេសកម្ពុជា។
ការប្តេជ្ញាចិត្តរបស់មជ្ឈមណ្ឌលបណ្តុះបណ្តាល គឺធ្វើឱ្យប្រសើរឡើងនូវការបង្រៀនអនុវត្តរបស់ខ្លួន ដើម្បីអាចយកទៅប្រើប្រាស់បានពេញលេញ នូវឧបករណ៍ព័ត៌មានបច្ចេកវិទ្យាចុងក្រោយបង្អស់ និងព្រមទាំងបំពេញតាមលក្ខណៈវិនិច្ឆ័យទាំងអស់ដែលកំណត់ ដោយផ្នែកធនធានមនុស្សនៅទីបញ្ជាការ CMAC ។

  1. បរិវេណបណ្តុះបណ្តាលសំខាន់ៗ
  2. មណ្ឌលសត្វសុនខហិតមីន
  3. មណ្ឌលឃ្លាំងភស្តុភារ
  4. មណ្ឌល Golden west កាត់បន្សាបជាតិផ្ទុះ(EHP)
  5. មណ្ឌលសម្រាប់ធ្វើតេស និងការហ្វឹកហ្វឺនផ្សេងទៀត។"

កម្មវិធី

វិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន បានរៀបចំវគ្គបណ្តុះបណ្តាល ដើម្បីរួមចំណែកដល់ការបណ្តុះជំនាញ និងចំណេះដឹងក្នុងវិស័យសកម្មភាពមីនផងដែរ។ វគ្គបណ្តុះបណ្តាលទាំងនេះត្រូវបានរៀបចំឡើង ដោយគិតគូរដើម្បីបំពេញតម្រូវការចម្រុះរបស់អ្នកចូលរួម ដោយរួមបញ្ចូលនូវគំនិតផ្តួចផ្តើមបណ្តុះបណ្តាលទាំងខាងក្នុង និងខាងក្រៅ។

ការហ្វឹកហ្វឺនផ្ទៃក្នុង

ការហ្វឹកហ្វឺនខាងក្រៅ

អតិថិជន

សកម្មភាព

ទាក់ទងនឹងការហ្វឹកហ្វឺនផ្ទៃក្នុង វិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន រៀបចំវគ្គហ្វឹកហ្វឺនយ៉ាងច្រើន ដែលរៀបចំឡើងសម្រាប់បុគ្គលិករបស់ CMAC ផ្ទាល់។ វគ្គហ្វឹកហ្វឺនទាំងនេះ ជាទុនសម្រាប់បុគ្គលិក CMAC ដែលខិតខំសិក្សាស្វែងយល់ អាចបង្កើនជំនាញរបស់ពួកគេបាន និងដើម្បីធ្វើឱ្យការយល់ដឹងរបស់ពួកគេ កាន់តែមានភាពស៊ីជម្រៅអំពីប្រតិបត្តិការសកម្មភាពមីន។

បន្ថែមពីលើការពង្រឹងសមត្ថភាពរបស់បុគ្គលិក CMAC វិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន បានពង្រីកជំនាញរបស់ខ្លួនលើសពីការរំពឹងទុករបស់ CMAC ដោយការបើកវគ្គហ្វឹកហ្វឺនខាងក្រៅ (ទូទាំងប្រទេស តែមិនមែនអន្តរជាតិ)។ កម្មវិធីឯកទេសទាំងនេះ ត្រូវបានរៀបចំឡើងជាពិសេស សម្រាប់នគរបាលជាតិកម្ពុជា និងកងយោធពលខេមរភូមិន្ទ។ ទាំងនគរបាលជាតិកម្ពុជា និងកងយោធពលខេមរភូមិន្ទ ដែលសុទ្ធសឹងតែជាសមាសភាពសំខាន់ៗ នៃកត្តាសន្តិសុខជាតិ បានទទួលនូវការយល់ដឹង ជាប្រយោជន៍នៃចំណេះដ៏មានតម្លៃ ក្នុងអំឡុងពេលបណ្តុះបណ្តាល។

វិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន បានរៀបចំវគ្គហ្វឹកហ្វឺនជាលក្ខណៈអន្តរជាតិ ដោយមោទនភាព ដែលផ្តល់ជូនដោយឡែកពីគ្នាដល់តំណាងមកពីប្រទេសផ្សេងៗ ក្រោមកិច្ចសហប្រតិបត្តិការត្បូង-ត្បូង ដែលផ្តល់មូលនិធិ ដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA)។ កិច្ចសហការនេះបានបង្ហាញពីការប្តេជ្ញាចិត្តរបស់អង្គភាពទាំងពីរ ក្នុងការសិក្សាស្វែងយល់ពីគ្នាទៅវិញទៅមក និងការផ្លាស់ប្តូរការអនុវត្តល្អបំផុតនៅក្នុងវិស័យសកម្មភាពមីន ។