ការស្រាវជ្រាវ និងការអភិវឌ្ឍន៍

សាវតារនៃការស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D)

CMAC ផ្តល់អាទិភាពដល់សមត្ថភាពដោះមីនដែលមានគុណភាពខ្ពស់ តាមរយៈការបណ្តុះបណ្តាល និងសកម្មភាពស្រាវជ្រាវ និងអភិវឌ្ឍន៍(R&D) ដោយយកចិត្តទុកដាក់។ នៅក្នុងបរិបទវិស័យសកម្មភាពមីន ដែលកំពុងវិវឌ្ឍន៍នាពេលបច្ចុប្បន្ននេះ CMAC ចាត់ទុកការស្រាវជ្រាវ និងអភិវឌ្ឍន៍ ជាធាតុផ្សំដ៏សំខាន់ក្នុងកិច្ចខិតខំប្រឹងប្រែងសកម្មភាពមីនរបស់ខ្លួន ដោយសារវាបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកដល់សមិទ្ធិផលនៃការបោសសម្អាតគ្រាប់មីន/សំណល់ជាតិផ្ទុះពីសង្គ្រាម នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ បើគ្មានការស្រាវជ្រាវ និងអភិវឌ្ឍន៍ទេ ដំណើរការបោសសម្អាតនឹងមានភាពយឺតយ៉ាវ ដែលមិនអាចទទួលយកបាន ដែលអាចបង្កឲ្យមានមានគ្រោះថ្នាក់ និងគ្មានប្រសិទ្ធភាពល្អ។
ផលពិបាកដែលចម្បងបំផុតមួយនៃការស្រាវជ្រាវ និងអភិវឌ្ឍន៍ គឺឧបករណ៍ដោះមីន និងឧបករណ៍ប្រើប្រាស់ឈានមុខ ដូចជាម៉ាស៊ីនរាវរកមីន គ្រឿងចក្រកម្ទេចមីន និងគ្រឿងចក្រកាត់គុម្ពោធព្រៃជាដើម។ ដែលទាំងនេះ បានជួយបង្កើនសុវត្ថិភាព ផលិតភាព និងប្រសិទ្ធភាពយ៉ាងខ្លាំងនៅក្នុងវិស័យសកម្មភាពមីន។ ដូច្នេះហើយទើប CMAC បានរក្សាកិច្ចខិតខំប្រឹងប្រែងការស្រាវជ្រាវ និងអភិវឌ្ឍន៍របស់ខ្លួន ដើម្បីបង្កើតឧបករណ៍ដោះមីន និងឧបករណ៍ប្រើប្រាស់ទំនើបៗ ដែលផ្តល់លទ្ធផលវិជ្ជមាន។

ទីតាំងសំរាប់ការស្រាវជ្រាវ និងការអភិវឌ្ឍន៍ (R&D)

មានកន្លែងវាយតម្លៃចំនួនពីរ សម្រាប់ការស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) នៅខេត្តកំពង់ឆ្នាំង និងខេត្តសៀមរាប។

  • ចំពោះដី 5ប្រភេទផ្សេងគ្នា មានគ្រាប់មីនចំនួនច្រើនជាង60គ្រាប់ក្នុងប្លង់ និងបានកប់រាយប៉ាយតាមបែបធម្មជាតិ
  • ផ្ទៃរាបនិងស្មើ; មានគោលបំណងដើម្បីធ្វើតេស ""ភស្តុតាងចំបង"" ប្រឆាំងនឹងស្ថានភាពជុំវិញជាច្រើប្រភេទ
  • រាល់គ្រាប់មីន និងគ្រាប់កប់រាយបាយ គឺអាស្រ័យលើភាពល្អៀងគ្នានៃការកត់ត្រាដោយGPS ក្នុងចម្ងាយ 10cm នៃទីតាំងពិតប្រាកដ

សកម្មភាពស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចុប្បន្ន

នៅទីបញ្ចប់ បច្ចុប្បន្នCMAC កំពុងធ្វើការស្រាវជ្រាវ និងអភិវឌ្ឍន៍លើការសិក្សាចំនួន 08ផ្សេងគ្នា រួមមាន
ការដោះមីនដោយមនុស្សយន្ត Robot-5 (DMR-5)
ការបណ្តុះបណ្តាលលើប្រព័ន្ធរូបភាពគ្រាប់មីនទំនើប (ALIS) ដល់ SESU នៃប្រទេសអ៊ុយក្រែន ការបណ្តុះបណ្តាលផ្ទៃក្នុងស្តីពីការប្រើប្រាស់ និងថែទាំ ALIS ការសិក្សាលើការប្រើប្រាស់ និងថែទាំរបស់ប្រទេសអាល្លឺម៉ង់ Vallon VMH3 ការវាយតម្លៃលើ ALIS នៅអ៊ុយក្រែន ការធ្វើតេស្តប្រតិបត្តិការរបស់ Drone dji Mavic 3pro ការធ្វើតេស្តប្រតិបត្តិការនៃ Vallon Ferrous Locator VXT1 និងការថែទាំឧបករណ៍កាត់ព្រៃគុម្ពោធ។